HUAWEI HiLink អនុញ្ញាតឲ្យឧបករណ៍ IoT រាប់ពាន់លានតភ្ជាប់ ងាយស្រួលសម្រាប់ការគ្រប់គ្រងនិងផ្លាស់ប្តូរ

HUAWEI HiLink បំបែកឧបសគ្គរវាងឧបករណ៍ IoT ពីអ្នកផលិត និង ម៉ាកផ្សេងៗគ្នា ដោយផ្តល់នូវវេទិកាបង្រួបបង្រួមដែលឧបករណ៍អាចតភ្ជាប់បានយ៉ាងងាយស្រួលនិងធ្វើអន្តរកម្មយ៉ាងរលូន។

នៅឆ្នាំនេះ HUAWEI HiLink នឹងត្រូវបានធ្វើឡើងនៅក្នុងវិស័យសំខាន់ៗចំនួន5 គឺការតភ្ជាប់ទំនាក់ទំនង ការធ្វើអន្តរកម្មប្រតិបត្ដិការ ដំណោះស្រាយ និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។ គោលដៅគឺធ្វើឱ្យឧបករណ៍ IoT រាប់ពាន់លានអាចភ្ជាប់គ្នាបានយ៉ាងងាយស្រួល សម្រួលដល់ការគ្រប់គ្រង ត្រួតពិនិត្យនិងធ្វើអន្តរកម្មយ៉ាងរលូន គ្រប់សេណារីយ៉ូនៃប្រព័ន្ធអេកូឡូស៊ីផ្នែកHardware។ បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់សកម្ម ចំនួន50លាននាក់ ដែល1ពាន់លាន បានស្នើសុំរាល់ថ្ងៃឲ្យមាន កម្មវិធីអន្តរកម្មលើឧបករណ៍ប្រើប្រាស់គ្រប់សេណារីយ៉ូ ជាមួយនឹងការទាញយកកម្មវិធី Smart Life App ចំនួន 400 លាន។

រថយន្តគឺជាផ្នែកសំខាន់មួយនៃឧស្សាហកម្ម IoT។ វេទិកា HiCar នឹងបន្តផ្តល់អាទិភាពដល់ឧស្សាហកម្មរថយន្ត។ បច្ចុប្បន្ន HiCar កំពុងសហការជាមួយម៉ូដែលរថយន្តជាង 150បន្ថែមទៀត ដើម្បីឱ្យម្ចាស់រថយន្តកាន់តែច្រើនទទួលបាននូវបទពិសោធន៍ថ្មីបែបឆ្លាតវៃនាពេលខាងមុខនេះ។

ក្រុមហ៊ុន Huawei ប្តេជ្ញា អភិវឌ្ឍន៍ ប្រព័ន្ធអេកូឡូស៊ីផ្នែក Hardware។ តាមរយៈការផ្តល់ឧបករណ៍កាន់តែច្រើន បញ្ចូលទៅកាន់ HiLink platform នឹងជម្រុញការអភិវឌ្ឍ IoT កាន់តែលឿន និងមានប្រសិទ្ធិភាពជាងមុន ដែលអាចឱ្យក្រុមហ៊ុន Huawei គាំទ្រដៃគូ ពេលដំណាលគ្នាក្នុងការបង្កើតភាពជាអ្នកដឹកនាំឧស្សាហកម្មនៅក្នុងវិស័យ IoT ។

មជ្ឍមណ្ឌលស្រាវជ្រាវ HUAWEI៖ វេទិកាស្រាវជ្រាវច្នៃប្រឌិតថ្មី

មជ្ឍមណ្ឌលស្រាវជ្រាវ HUAWEI ផ្តោតលើការសិក្សាស្រាវជ្រាវដំបូង កំពុងបើកគន្លឹះចម្បងចំនួនពីរគឺ HUAWEI Research Kit និង HUAWEI Research Cloud ។ សមត្ថភាពទាំងនេះជួយសម្រួលដល់ដំណើរការស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិត មានប្រសិទ្ធភាព បង្កើនល្បឿននៃរបកគំហើញបច្ចេកវិទ្យានៃការបង្កើតកម្មវិធីក៏ដូចជាទទួលបានលទ្ធផលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជាលទ្ធផល ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ ស្ថាប័នច្នៃប្រឌិត ស្ថាប័នឧស្សាហកម្ម ស្ថាប័នវេជ្ជសាស្ត្រ និងដៃគូឧស្សាហកម្មដទៃទៀត អនុញ្ញាតឱ្យឧស្សាហកម្មមកពីគ្រប់វិស័យ មានការរីកចម្រើនព្រមគ្នា។

នៅក្នុងវិស័យសុខភាព ក្រុមហ៊ុន Huawei បានជួយក្នុងការស្រាវជ្រាវសុខភាពបេះដូងដោយធានាថាទិន្នន័យស្រាវជ្រាវផ្នែកសុខភាពដែលប្រមូលបានមានភាពត្រឹមត្រូវគ្រប់ជ្រុងជ្រោយ។ នៅក្នុងផ្នែកសុវត្ថិភាព ឧបករណ៍ទូរស័ព្ទចល័ត និង នាឡិកាកាស វែនតាឆ្លាតវៃ ដែលអាចធ្វើអន្តរកម្មរវាងគ្នានឹងគ្នា ដោយស្វ័យប្រវត្តិ។ សម្រាប់គេហដ្ឋាន ក្រុមហ៊ុន Huawei ប្រើប្រាស់នូវឧបករណ៍ចាប់សញ្ញាឥតខ្សែដែលមានមុខងារច្រើន ដូចជាសម្គាល់ការធ្លាក់របស់របរ តាមដានខ្យល់ដកដង្ហើម -ល-។

ក្រុមហ៊ុន Huawei នឹងបន្តជំរុញប្រព័ន្ធអេកូឡូស៊ីទាំងផ្នែក Software និង Hardware របស់ខ្លួនឱ្យរីកចម្រើនទៅមុខ គឺការ ប្តេជ្ញាបើកដំណើរការបច្ចេកវិទ្យានិងសមត្ថភាពស្នូលបន្ថែម សម្រាប់អ្នកអភិវឌ្ឍកម្មវិធីនិងដៃគូពិភពលោកដើម្បីបង្កើតលទ្ធភាពថ្មីជាមួយគ្នា។