
បរទេស៖ ដូចដែលប្រិយមិត្តអ្នកគាំទ្រទូរស័ព្ទឆ្លាតវៃរបស់ Sony បានស្គាល់រួចមកហើយនូវទូរស័ព្ទម៉ូដែល Xperia 1 II និង 5 II កាលពីពេលថ្មីៗនេះ ហើយឥឡូវដល់ពេលមកចាប់អារម្មណ៍នឹងម៉ូដែលថ្មីមួយគ្រឿងទៀតឈ្មោះ Xperia 1 III ដែលអាចនឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះ។

មានសារព័ត៌មានផ្ទៃក្នុងបានបង្ហើបពីលក្ខណសម្បត្តិខ្លះៗរបស់ Xperia 1 III នឹងមានការអភិវឌ្ឍអេក្រង់ល្អប្រសើរជាងអេក្រង់របស់ Xperia 1 II ទៅទៀត គឺមានភាពភ្លឺជាងរហូតដល់ទៅ 15 ភាគរយ ខណៈកាមេរ៉ាមុខសម្រាប់ថតស៊ែលហ្វីវិញនោះនឹងត្រូវអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរ និងថតបានទូលាយជាងមុន។
ព័ត៌មានលម្អិតយ៉ាងណានោះ គឺមានតែរង់ចាំថ្ងៃបង្ហាញផលិតផលជាក់ស្ដែងពី Sony ទាំងអស់គ្នា៕
ប្រភព៖ GSM Arena