ត្រឹមរយៈពេលដ៏ខ្លី Nokia 5.3 ទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីបង្ហាញវត្តមានក្នុងទីផ្សារកម្ពុជាបានមួយរយៈ ស្មាតហ្វូនថ្នាក់កណ្ដាល ប៉ុន្តែមានសមត្ថភាពខ្លាំង​ ទាំងកាមេរ៉ា និងដំណើរការម៉ាស៊ីន លើតម្លៃខ្លួនសមរម្យ ទូរស័ព្ទ Nokia 5.3 កំពុង​ធ្វើឲ្យ​ទីផ្សារ​ស្មាតហ្វូន​តម្លៃក្រោម $200 ររង្គោះរង្គើ។

Nokia 5.3 ត្រូវបានក្រុមហ៊ុនដាក់ចេញលក់ក្នុងតម្លៃ $165 ដែលជាតម្លៃល្អមួយ បើប្រៀបធៀប​នឹង​ស្មាតហ្វូន​ដែល​មាន​តម្លៃប្រហាក់ប្រហែលគ្នា ស្របពេលស្មាតហ្វូនមកពីក្រុមហ៊ុនស្ថិតក្នុងចិត្តអ្នកប្រើប្រាស់មួយនេះ ត្រូវ​បាន​បាន​រចនា​ឡើងស្អាត និងមានភាពទាក់ទាញខ្លាំង។ ផ្នែកខាងក្រោយនៃស្មាតហ្វូននេះ មាន​រចនា​រូប​ប្លែក​ពីរាម​ច្បង​របស់វា ជាពិសេសទំរងកាមេរ៉ាផ្នែកខាង 4 គ្រាប់​អមសង​ខាងភ្លើង LED Flash ចំកណ្ដាលតែម្ដង។

តាមរយៈបទសម្ភាសខ្លីជាមួយបណ្ដាញព័ត៌មាន The Plus News ជាមួយនឹង​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​មួយ​នៅ​ក្រុង​ភ្នំពេញ បានឲ្យដឹងថា ការដាក់ចេញស្មាតហ្វូនស៊េរីថ្មីៗរបស់ Nokia នាពេលបច្ចុប្បន្ននេះ មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​ប្រើប្រាស់ ជាពិសេសទូរស័ព្ទ Nokia 5.3 ថ្មីនេះតែម្ដង។ តម្លៃ និងរូបរាងស្មាតហ្វូននេះ ធ្វើឲ្យ​អតិថិជន​មួយ​ចំនួនធំ ពេញចិត្ត។

ម្ចាស់ហាងខាងលើថា៖«ឲ្យតែនិយាយដល់ស្មាតហ្វូនតម្លៃក្រោម $200 ចំពោះហាងខ្ញុំ ទូរស័ព្ទ Nokia 5.3 លក់​ដាច់​បាន​ច្រើនជាងគេ។ អតិថិជនគាត់មក អត់និយាយអ្វីច្រើនទេ ព្រោះគាត់ទុកចិត្តលើម៉ាកផលិតផលនេះ។ ហើយ​ជា​ការ​ពិត ម៉ូដែលនេះ ល្អប្រើមែន។»

Nokia 5.3 ជា​ទូរ​ស័ព្ទ​ឆ្លាត​វៃ​អាចដាក់​ស៊ីម​ចំនួន 2 ក្នុងពេល​តែមួយ​បាន និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ចេញពី​ប្រអប់ និងអាច Update ទៅកាន់ ​ Android 11 នៅពេលបន្ទាប់។ ទូរស័ព្ទនេះ ​មាន​អេក្រង់​ទំហំ​ធំ 6.55 អ៊ី​​ញ អាច​បង្ហាញ​រូបភាព​បាន​កម្រិត HD+ (Dual-Gate Display) 720x1600p នៅលើ​កម្រិត Aspect Ratio 20:9 ជាមួយ​កញ្ចក់​ការពារ 2.5D Glass និង​ប្រើប្រាស់​ការ​ឌី​ហ្សា​ញ​បែប​ថ្ងាស​ឆក​ដំណក់ទឹក​ធ្លាក់ សម្រាប់​កាមេរ៉ា​ខាងមុខ​របស់​វា។

ចំពោះ​កម្លាំង​ម៉ាស៊ីន​របស់ Nokia 5.3 គឺ​វា​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 665 Octa-Core ជាមួយ​រ៉េ​ម​ទំហំ 4GB អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 64GB ព្រមទាំង​អាច​បន្ថែម microSD Card ពី​ក្រៅ​បាន​រហូតដល់​ទំហំ 512GB ឯណោះ។

នៅផ្នែកខាងក្រោយ វាមានកន្លែងស្កេ​ន​ម្រាមដៃ​ នៅពីក្រោម​កាមេរ៉ា 4 គ្រាប់ មាន​រូបរាង​ជា​រង្វង់ និង​ភ្លើង Flash នៅ​ចំ​កណ្ដាល​តែម្ដង។ កាមេរ៉ា​ទាំងអស់នោះ​រួមមាន​ដូចជា កាមេរ៉ា​ដើម​ទំហំ 13MP f/1.8 + លេន​កាមេរ៉ា​ពង្រីក Ultra-Wide 118 ដឺ​ក្រេ ទំហំ 5MP លេន​ថត​ជិត Macro និង​សេន​ស័​រ Depth ទំហំ 2MP ទុក​សម្រាប់​ជំនួយ​លើ​ការថត Portrait ជាពិសេស។ ចំណែក​ឯខាង​មុខរប​ស់វា គឺមាន​កាមេរ៉ា Selfie ទំហំ 8MP f/2.0 ចំនួន​មួយ​គ្រាប់ ស្ថិតនៅ​ក្នុង​​ថ្ងាស​ឆក​ដំណក់ទឹក។

កម្មវិធី​កាមេរ៉ា​ភ្ជាប់​មកជា​មួយ Nokia 5.3 បានផ្ដល់​ជូន​នូវ​មុខងារ Portrait Mode ប្លង់​ថត​បែប AI Scene Detection និងមុខងារ Night Mode ដែលផ្ដល់​លក្ខខណ្ឌ​ពិសេស​សម្រាប់ថតនៅពេលរាត្រីក៏នៅតែច្បាស់។ ចំពោះ​កម្លាំង​ថ្មវិញ Nokia បានបំពាក់ជាមួយកម្លាំង 4000 mAh មានសមត្ថភាបខ្លាំង អាច​ឲ្យ​យើង​ប្រើ​ប្រាស់​បាន​យូរ​រហូតដល់ 2 ថ្ងៃក៏គ្មានបញ្ហា។ កាន់​តែ​ពិសេស​ទៀតនោះ Nokia 5.3 ក៏នឹងទទួលបានការ Update ប្រព័ន្ធសុវត្តិភាព​ថ្មីៗ​រៀង​រាល់ខែពីក្រុមហ៊ុនផងដែរ។

ប្រិយមិត្ត​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ Nokia 5.3 អាចរកជាវបាន​នៅ​ Smart Shop, Big Phone, Bluetronic និង​គ្រប់​ហាង​លក់​ទូរស័ព្ទ​ទាំងអស់​ទូទាំង​ប្រទេស​ក​ម្ពុ​ជាក្នុងតម្លៃ 165 ដុល្លារ ជាមួយនឹងកាថែមជូនស្រោមទូរស័ព្ទ 007 មួយដ៏ស្រស់ស្អាត។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ 012879 707៕