Google បញ្ចេញទូរស័ព្ទ Pixel ថ្មីពីរម៉ូដែលចូលប្រឡូកទីផ្សារ 5G

កាលពីថ្ងៃពុធ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកបានបង្ហាញទូរស័ព្ទថ្មីស្រឡាង 2 ម៉ូដែលរបស់ត្រកូល Pixel ដូចជា Pixel 5 និង Pixel 4a 5G។ ទូរស័ព្ទទាំងពីរម៉ូដែលនេះគឺជាទូរស័ព្ទដំបូងរបស់ Google ដែលអាចប្រើបច្ចេកវិទ្យា 5G បាន ហើយក៏ជាទូរស័ព្ទម៉ូដែលដំបូងដែលនឹងមានប្រើប្រព័ន្ធប្រតិបត្តិការ Android 11។

ទូរស័ព្ទ Google Pixel 5

Google launches the Pixel 5 and 4a 5G: both with S765G chipsets and similar designs

ទូរស័ព្ទម៉ូដែលនេះជាទូរស័ព្ទដ៏ប្រណីតមួយដែលមានអេក្រង់ទំហំ 6 អ៊ីង ជាមួយនឹងរូបភាពកម្រិត FHD+។ លើសពីនេះ វាអាចដំណើរការដោយប្រើបន្ទះឈីប Qualcomm Snapdragon 765G ដែលជាបន្ទះឈីបថ្មីបំផុតមួយរបស់របស់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក។ ការប្រើបន្ទះឈីបនេះអាចឱ្យទូរស័ព្ទអាចប្រើប្រព័ន្ធ 5G បាន។ ចំណែកឯ RAM វិញមានទំហំ 8GB និងមានជម្រើសអង្គផ្ទុកទិន្នន័យដល់ទៅ 128GB។

សម្រាប់ការថតរូបវិញនោះ Pixel 5 បំពាក់ទៅដោយកាមេរ៉ាក្រោយ 3 គ្រាប់(12.2MP + 16MP) រួមទាំងមានការប្រើបច្ចេកវិទ្យារូបភាព AI របស់ Google មានបច្ចេកវិទ្យាទប់លំនឹង មុខងារពន្លឺ ថតរូបបានធំទូលាយ និងអាចថតវីដេអូបានកម្រិត 4K ច្បាស់អស្ចារ្យ។ រីឯថាមពលប្រើប្រាស់វិញមានរយៈពេលយូរដោយការប្រើថ្មថាមពល 4080 mAh ជាមួយនឹងសមត្ថភាពសាកថ្មឆាប់ពេញ។ ផ្ទៃតួរបស់ទូរស័ព្ទមានបញ្ជាក់គុណភាពពី IP68 សម្រាប់ការទប់ស្កាត់ការជ្រាបទឹក និងធូលី។ តួដែលមានដែកអាលុយមីញ៉ូមនោះត្រូវបានផលិតឡើងវិញពីកាកសំណល់អាលុយមីញ៉ូម និងមានផ្ទៃតួមានភាពងាយស្រួលក្នុងការកាន់។ ទូរស័ព្ទនេះក៏មានមុខងារសាកថ្មដោយមិនបាច់ប្រើខ្សែផងដែរ។

ពិសេសទៀតនោះ លោកអ្នកក៏អាចស្កេនក្រយ៉ៅម្រាមដៃដើម្បីដោះសោបានផងដែរ។ ទូរស័ព្ទនេះនឹងមានពណ៌ខ្មៅ និងពណ៌បែកប្រផេះ ហើយការបញ្ជាទិញទុកជាមុនចាប់ផ្ដើមបើកនៅប្រទេសចំនួន 8 នៅថ្ងៃទី 15 តុលា ខាងមុខនេះ ហើយនឹងមានលក់នៅសហរដ្ឋអាមេរិកនៅថ្ងៃទី 29 ខែតុលា ក្នុងតម្លៃ 700 ដុល្លារអាមេរិក។

សម្រាប់អតិថិជនដែលបញ្ជាទិញទុកមុនចាប់ពីឥឡូវរហូតដល់ថ្ងៃទី 14 តុលានឹងទទួលកាដូពិសេស គឺកាសស្ដាប់ឥតខ្សែម៉ាក Bose QC 35 II មួយគូដោយឥតគិតថ្លៃ ហើយការផ្ដល់ជូននេះមានសម្រាប់តែអតិថិជនដែលបញ្ជាទិញពីប្រទេសអាឡឺម៉ង់ បារាំង អៀឡង់ និងចក្រភពអង់គ្លេស រហូតដល់អស់ពីស្តុកតែប៉ុណ្ណោះ។

ទូរស័ព្ទ Google Pixel 4a 5G

Google Pixel 5

Pixel 4a 5G មានអេក្រង់ទំហំ 6.2 អ៊ីង អេក្រង់កញ្ចក់ OLED ធំជាងម៉ូដែល 4a។ ផ្ទៃតួរបស់វាត្រូវបានផលិតចេញពីជ័រស្វិតរឹងមាំ ប៉ុន្តែមិនអាចទប់ស្កាត់ធូលី និងការជ្រាបទឹកបានឡើយ។

ទូរស័ព្ទម៉ូដែលនេះដំណើរការដោយប្រើបន្ទះឈីប Snapdragon 765G មាន RAM ទំហំ 6GB ហើយអាចជ្រើសរើសអង្គផ្ទុកទិន្នន័យបានរហូតដល់ទៅ 128GB ដូច Pixel 5 ដែរ។ ហើយកាមេរ៉ាវិញមានទំហំដូចនឹងទូរស័ព្ទម៉ូដែល Pixel 5 ផងដែរ។ ក៏ប៉ុន្តែ ថ្មរបស់ទូរស័ព្ទនេះមានថាមពលត្រឹមតែ 3885 mAh អាចសាកថ្មឆាប់ពេញ និងមិនមានការសាកថ្មឥតខ្សែនោះឡើយ។

ការបញ្ជាទិញទុកមុនអាចនឹងចាប់ផ្ដើមនៅថ្ងៃទី 5 ខែវិច្ឆិកាទៅ ហើយនឹងមានចេញលក់នៅថ្ងៃទី 19 ខែនោះ តែប្រទេសជប៉ុននឹងមានការដាក់លក់នៅថ្ងៃទី 15 ខែតុលានេះ។

ប្រសិនបើអ្នកធ្វើការបញ្ជាទុកមុននូវទូរស័ព្ទនេះ នោះអ្នកនឹងទទួលបានកាដូពិសេសដូចគ្នាសម្រាប់តំបន់ប្រទេសដែលមានអាទិភាពពិសេសក្នុងការទទួលកាដូនឹង Pixel 5 ដែរ។

គេហទំព័រសម្រាប់ការបញ្ជាទិញ និងព័ត៌មានលម្អិតពីផលិតផល៖ Google Store