ម៉ោង ១២ យប់នេះ កុំភ្លេចទស្សនាព្រឹត្តិការ “Hi, Speed.” ចង់ដឹងថា Apple មានអ្វីថ្មីមកបង្ហាញ?

បរទេស៖ នៅវេលាម៉ោង 10 a.m. PDT ត្រូវនឹងម៉ោង 12:00 នាទីម៉ោងនៅកម្ពុជាយប់នេះ ព្រឹត្តិការណ៍ “Hi, Speed.” របស់ Apple ដែល គេជឿជាក់ថានឹងមានការប្រកាសចេញផលិតផលថ្មីៗជាពិសេសគឺ iPhone ជំនាន់ថ្មីនឹង ចាប់ផ្ដើមហើយ ។

ជាមួយគ្នានេះដែរ ក៏មានអ្នកមួយចំនួនបានប៉ាន់ស្មានថា ព្រឹត្តិការណ៍របស់ Apple យប់នេះ អាចមិនមែនជាព្រឹត្តិការណ៍បង្ហាញនូវ Iphone ជំនាន់ថ្មីឡើយ នេះបើយោងតាមឈ្មោះព្រឹត្តិការណ៍ និងការរចនាផ្ទាំង Poster តែអាចជាព្រឹត្តិការណ៍បង្ហាញពីផលិតផលផ្សេងដូចជា ឧបរកណ៍រំពងសំឡេងជាដើម ។

យ៉ាងណាមិញ នេះគ្រាន់តែជាការលើកឡើងពីមហាជនប៉ុណ្ណោះ ហើយជាក់ស្ដែងយ៉ាងណានោះ សូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា ដែលព្រឹត្តិការណ៍ “Hi, Speed.” នេះ នឹងផ្សាយលើគេហទំព័រ និងយូធូបផ្លូវការរបស់ Apple (ចុចទីនេះ ដើម្បីទស្សនាការផ្សាយព្រឹត្តិការណ៍ “Hi, Speed.”) ៕