៥ ចំណុចនេះដែលបញ្ជាក់ថានាឡិកា Samsung Galaxy Watch គឺមានភាពលេចធ្លោជាង Apple Watch Series 4!

នៅក្នុងពេល​បច្ចុប្បន្ននេះ ស្មា​ត​វ៉​ច​កំពុងតែ​មានការ​ពេញនិយម​ខ្លាំង​នៅលើ​ទីផ្សារ​ពិភពលោក ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​ក៏​បន្ត​បញ្ចេញ​នូវ​ស្មា​ត​វ៉​ច​ស៊េរី​ថ្មី​របស់​ពួកគេ​ជាមួយនឹង​ការ​អាប់​ដេ​ត​នូវ​មុខងារថ្មីៗ និង​បច្ចេកវិទ្យា​ជាច្រើន​ដែល​ធ្វើឱ្យ​ជីវិត​រស់នៅ​កាន់​តែមាន​ភាពងាយស្រួល​បំផុត។ ក្រុមហ៊ុន​បច្ចេកវិទ្យា Apple ក៏បាន​បញ្ចេញ​នូវ​ស្មា​ត​វ៉​ច​ចុងក្រោយ​បំផុត​របស់ខ្លួន​នៅក្នុង​ខែកញ្ញា ឆ្នាំ ២០១៨ នេះ​គឺ Apple Watch Series 4 ដែល​បំពាក់​នូវ​មុខងារថ្មីៗជាច្រើន និង​អេក្រង់​កាន់​តែមាន​ទំហំ​ធំ​ជាង​មុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Samsung ក៏​បញ្ចេញ​នូវ​នាឡិកា Galaxy Watch ស៊េរី​ថ្មី​របស់ខ្លួន​ដែល​មិន​ត្រឹមតែ​មានការ​រចនា​រូបរាង​យ៉ាង​ស្រស់ស្អាត​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​វា​ក៏​បំពាក់​នូវ​ថាមពល​ថ្ម​ដែល​អាច​ប្រើប្រាស់​បាន​ដល់​ទៅ ៤ ថ្ងៃ និង​ការ​ទ្រទ្រង់​នូវ​ប្រព័ន្ធ LTE ថែម​ទៀតផង។ Galaxy Watch នេះ​ត្រូវគេ​ចាត់ទុកថា​ជា​នាឡិកា​ស្មា​ត​វ៉​ច​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកប្រើប្រាស់ Android ។

នេះ​ជាការ​ប្រៀបធៀប​ពី​លក្ខណៈសម្បត្តិ​របស់ Galaxy Watch និង Apple Watch Series 4

  Samsung Galaxy Watch  Apple Watch Series 4 GPS
តម្លៃ $330-$350 $399-$499
ថាមពល​ថ្ម     ៤ ថ្ងៃ ១៨ ម៉ោង
ទំហំ 42mm, 46mm 40mm, 42mm
ទំហំ​អេក្រង់ Circular Super AMOLED (360 x 360) Square OLED Retina

324 x 394 pixels (40mm) or 368 x 448 pixels (44mm) OLED Retina

ពណ៌ ពណ៌​ខ្មៅ Midnight Black, ពណ៌​មាស Rose Gold (42mm); ពណ៌​ទឹកប្រាក់ Silver (46mm) ពណ៌​ទឹកប្រាក់ Silver, ពណ៌​មាស​Gold, ពណ៌​ប្រផេះ Space Gray
សេន​ស័​រ Accelerometer, gyro, heart rate, altimeter Accelerometer, gyro, heart rate, altimeter, ECG sensor
ប្រព័ន្ធ​ប្រតិបត្តិការ OS Tizen OS 4.0 watchOS 5
ការចាក់​តន្ត្រី Spotify playlist Apple Music playlist
ប្រព័ន្ធ​ការពារ​ការ​ជ្រាប​ទឹក Swim-proof Swim-proof
ប្រព័ន្ធ GPS មាន មាន
ការ​វាស់​ចង្វាក់បេះដូង Heart Rate Monitor មាន មាន
ការទូទាត់​វិ​ក័យ​ប​ត្រ Samsung Pay Apple Pay
ប្រព័ន្ធ LTE LTE connectivity សម្រាប់ version ($380-$400) LTE connectivity សម្រាប់ LTE Series 4 ( $499)
មុខងារ​ថែរក្សា​សុខភាព ការ​វាស់​ទៅលើ​ចង្វាក់បេះដូង និង​ការថែរក្សា​សុខភាព(Heart rate-based stress-management tool) ការណែនាំ​លំ​ហាត់ប្រាណ, Apple Heart Study, ECG

ពេលនេះ យើង​នឹងធ្វើ​ការបង្ហាញ​នូវ​លក្ខណៈសម្បត្តិ ៥ យ៉ាង​ដែល​នាឡិកា Samsung Galaxy Watch អាច​យកឈ្នះ​ទៅលើ Apple Watch Series 4 នោះ។

១. តម្លៃ​សមរម្យ

Samsung Galaxy Watch ដែលមាន​ទំហំ 46mm មានតម្លៃ $350 និង​42mm នៅក្នុង​តម្លៃ​ត្រឹមតែ $330 តែប៉ុណ្ណោះ​ជាមួយនិង​ជម្រើស៣ពណ៌​គឺ ពណ៌​ប្រាក់ ពណ៌​ខ្មៅ និង​ពណ៌​មាស។   ។ចំណែក នាឡិកា Apple Watch Series 4 គឺមាន​តម្លៃ​ថ្លៃ​រហូតដល់ $399 ហើយ​សម្រាប់ LTE version គឺមាន​តម្លៃ​ចាប់ផ្តើម​ពី $499 ដែល​រួមជាមួយ​ពណ៌​ទឹកប្រាក់ ពណ៌​ប្រផេះ និង​ពណ៌​មាស។ សរុបមក បើ​ពិនិត្យមើល​ទៅលើ​តម្លៃ​របស់​ស្មា​ត​វ៉​ច​គឺ Samsung Galaxy Watch ល្អប្រសើរ​ជាង Apple Watch Series 4 ។

២. ការ​រចនា​រូបរាង​ដ៏​ល្អឥតខ្ចោះ

ក្រុមហ៊ុន​បច្ចេកវិទ្យា Samsung និង Apple គឺមាន​ការ​រចនា​ខុសប្លែកគ្នា​ទៅលើ​នាឡិកា​ស្មា​ត​វ៉​ច​របស់ខ្លួន ខណៈពេលដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា Samsung បញ្ចេញ​នូវមុខ​នាឡិកា​រាង​ជា​រង្វង់​មូល​ដ៏​កាលី​ប​និង​ទាន់សម័យ​សម្រាប់​តម្រូវ​ការ​អ្នកប្រើប្រាស់​បច្ចុប្បន្ន​ដែលមាន​ទំហំ​42mm  និង​46mm ។ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បញ្ចេញ​នូវមុខ​នាឡិកា Series 4  ដែលមាន​ពីរ​ទំហំ​គឺ  40mm និង 44mm រាង​ការ៉េ។

Samsung Galaxy Watchគឺ​ភ្ជាប់​ជាមួយនឹង Bezel ដែល​អាច​ធ្វើការ Scroll ហើយ​វា​ក៏មាន​ប៊ូ​តុង​មួយ​នៅ​ផ្នែក​ខាងស្តាំ​នោះ​គឺជា Key សម្រាប់​ត្រឡប់​ថយក្រោយ និង​ក្រោម​នោះ​គឺជា Home Key សម្រាប់​វិលត្រឡប់​ទៅកាន់ Main Screen វិញ វា​ពិត​ជាមាន​ភាពងាយស្រួល​នៅក្នុង​ការប្រើប្រាស់​បំផុត។ចំណែក Apple Watch គឺ​ប្រើប្រាស់​នូវ Digital Crown សម្រាប់ធ្វើ​ការមើល​ទៅលើ​កម្មវិធី App Screen និង​ការ​អូស​ចុះក្រោម​នៅលើ Page ណាមួយ។ សរុបមក ការ​រចនា​របស់ Galaxy Watch នេះ​គឺ​ល្អ​ស្រស់ស្អាត​ជាង Apple Watch Series 4 និង​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់។

៣. ការថែរក្សា​សុខភាព

Samsung Galaxy Watch មានភ្ជាប់​មក​ជាមួយនិង​មុខងារ​Samsung Health គឺជា Function មួយ​នៅក្នុង Samsung Galaxy Watch វា​ជា​មុខងារ​ឆ្លាត​វៃ​ដែល​អាចជួយ​ឲ្យ​អ្នកដឹង​ពី​កម្រិត ចង្វាក់បេះដូង សម្ពាធ​អារម្មណ៍ (Keep Track of your Stress) និង​ជួយ​ប្រាប់​នូវ​គន្លឹះ​ធ្វើ​ចលនា​ដង្ហើម ដើម្បី​ជួយ​ឲ្យ​អ្នកគ្រប់គ្រង​អារម្មណ៍​បាន​មូល​ល្អ​ពេញ​មួយថ្ងៃ។ លើសពីនេះ​ទៀត នាឡិកា​នេះ​ក៏មាន​មុខងារ​តាមដាន​ដំណេក ដើម្បី​ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាច​កែសម្រួល​ទម្លាប់​គេង និង​ការ​សម្រាក​តាម​តម្រូវការ​ផងដែរ។ ក្រៅពី​មុខងារ​តាមដាន​ដំណេក និង​គ្រប់គ្រង​សម្ពាធ​អារម្មណ៍ អ្នកប្រើប្រាស់​ក៏​អាច​ទទួលបាន​សុខភាព​ល្អ​ពី Samsung Health ផងដែរ​ដូចជា វិធី​ហាត់ប្រាណ​ក្នុងផ្ទះ ដែលមាន​ចំនួន២១លំ​ហាត់ប្រាណ ការកំណត់​ជំ​ហ៊ាន​ដើរ​របស់​អ្នក និង​ជួយ​តាមដាន​កម្រិត​កាឡូរី​ដែល​អ្នក​បាន​ទទួលទាន ធ្វើ​ឲ្យ​អ្នកមាន​របប​អាហារ​មួយ​ដែល​ត្រឹមត្រូវ។

៤. ថាមពល​ថ្ម​បានយូរ

អ្វីដែល​អស្ចារ្យ​បំផុត​សម្រាប់ Samsung Galaxy Watch នោះ​គឺ​ថាមពល​ថ្ម​របស់​វា។ ជាក់ស្តែង ស្មា​ត​វ៉​ច Galaxy Watch នេះ​អាច​ប្រើប្រាស់​បានយូរ​ដល់​ទៅ ៤៨ ម៉ោង និង ៨០ម៉ោង។ ខណៈពេលដែល Apple Watch Series 4 មិនអាច​កាន់​ថាមពល​ថ្ម​យូរ​បាន​ដល់​មួយថ្ងៃ​ផង​នោះ។

៥. ការភ្ជាប់​ជាមួយ​ស្មា​ត​ហ្វូ​ន​កាន់តែ​ងាយស្រួល

នាឡិកា Samsung Galaxy Watch នេះ​អាច​ប្រើប្រាស់​បាន​ទាំង​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ហើយ​ប្រសិនបើ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន Galaxy នោះ វា​ពិត​ជាមាន​ភាពងាយស្រួល​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាទីបំផុត។ បើ​ក្រឡេកមើល​ទៅលើ Apple Watch Series 4 វិញ​នោះ​គឺអាច​ប្រើប្រាស់​បានតែ​ជាមួយនឹង iPhones ប៉ុណ្ណោះ។ ដូចនេះ ស្មា​ត​វ៉​ច Galaxy Watch គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ការតភ្ជាប់​នូវ Platform ពីរ​គឺ​Android និង iOS បាន។

ដូច្នេះ លក្ខណៈសម្បត្តិ​ទាំង ៥ នេះ​ពិតជា​បង្ហាញថា Samsung Galaxy Watch ល្អ​ជាង​នាឡិកា Apple Watch Series 4 ទាំង​តម្លៃ ការ​រចនា​រូបរាង ថាមពល​ថ្ម ប្រព័ន្ធ​ថែរក្សា​សុខភាព និង​ការភ្ជាប់​ទំនងជា​មួយ​ស្មា​ត​ហ្វូ​ន៕