Apple គាំទ្រក្រុមហ៊ុន accessory ចំនួនបី ផលិតសំបកទូរស័ព្ទសែស្រឡាយ Iphone12 ដាក់លក់ក្នុងតម្លៃថ្លៃ

បន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការណ៍នូវវត្តមានរបស់ទូរស័ព្ទសែស្រឡាយ Iphone 12 រួចមក ស្រាប់តែកាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន accessory ចំនួនបី ដែលជាក្រុមហ៊ុនគាំទ្រជាផ្លូវការណ៍ដោយក្រុមហ៊ុន MagSafe បានផលិតសំបកទូរស័ព្ទសែស្រឡាយ Iphone 12 និងដាក់លក់ក្នុង Online Store របស់ Apple។

ក្រុមហ៊ុនទាំងនោះមានដូចជា Figura, Aneu និង Symmetry Series Plus ដែលជាក្រុមហ៊ុនគាំទ្រដោយ MagSafe។ សូមបញ្ជាក់ថា MagSafe គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ផ្លូវការណ៍របស់ Apple។

ប្រភពពី theverge បានឲ្យដឹងថា គេឃើញក្រុមហ៊ុន Figura បានដាក់លក់សំបក iPhone 12, 12 mini, 12 Pro, និង 12 Pro Max ធ្វើអំពីប្លាស្ទិក ជាមួយនឹងការរចនាម៉ូដចម្រុះពណ៌ ក្នុងតម្លៃចាប់ពី 49.95ដុល្លារ ខណៈដែលសំបកពីក្រុមហ៊ុន Aneu ក៏ដាក់លក់ក្នុងតម្លៃប៉ុននេះដែរ។

យ៉ាងណាមិញបើងាកទៅមើលក្រុមហ៊ុន Symmetry Series Plus បានដាក់លក់សំបកសែស្រឡាយ iPhone 12 ក្នុងតម្លៃ 59.95 ដុល្លារ ហើយចំពោះសបកផ្ទាល់ខ្លួនរបស់ Apple វិញដាក់លក់ក្នុងតម្លៃ 49 ដុល្លារ ជាមួយការរចនាដ៏សមញ្ញបំផុត៕
ប្រភព៖ theverge