ថ្ងៃធ្វើតេស្តស្មាតហ្វូន OPPO A93 ម្នាក់ៗនាំគ្នាសម្រុកទៅតេស្តសាក និងលាន់មាត់សរសើរគ្រប់ៗគ្នា

ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ១៨ខែតុលានេះបានរៀបចំធ្វើតេស្តដំបូងស្មាតហ្វូនស៊េរី A គឺ OPPO A93 ក្នុងកម្មវិធីមួយដែលមានឈ្មោះថា VIP Experience នៅឯមជ្ឈមណ្ឌលសេវាជួសជុល (OPPO Service Center) និងជាហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅបណ្តោយវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ) ខណៈមានអតិថិជន និងយុវវ័យចូលតេស្តយ៉ាងច្រើនកោះករ។

កម្មវិធីនេះ មានអ្នកសារព័ត៌មានល្បីៗជាច្រើនស្ថាប័ន អ្នកតំណាងក្រុមហ៊ុន ពិធីករ ជា វណ្ណរិទ្ធ និងតារាចម្រៀង Step ក៏បានចូលរួមជាភ្ញៀវកិត្តិយស និងជាសក្ខីភាពក្នុងការធ្វើតេស្ត និងសាកប្រើ OPPO A93 លើកដំបូងជាផ្លូវក្នុងប្រទេសកម្ពុជា។

តារាចម្រៀង Step បាននិយាយដោយសង្កត់ធ្ងន់ៗថា “សម្រាប់ OPPO A93 បំពាក់ជាមួយអេក្រង់ភ្លោះមុខ 6.43ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ធ្វើឲ្យរូបភាពច្បាស់ដិតបែបធម្មជាតិ។ មិនតែប៉ុណ្ណោះ OPPO A93 បំពាក់មកជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ឯណ្ណោះ។

លោក Step បន្តថា ក្នុងនោះក៏មានមុខងារជាច្រើនដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty, និង AI Ultra Clear Mode។ រីឯ កាមេរ៉ាមុខបែបទម្លុះអេក្រង់ទំហំ 16MP+2MP ក៏អាចថតជាមួយមុខងារយ៉ាងច្រើនដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty និង AI Color Portrait ផងដែរ”។

ចំណែកពិធីករលោក ជា វណ្ណរិទ្ធ បាននិយាយពីមុខងារពិសេសៗយ៉ាងដូច្នេះថា “សម្រាប់រូបរាង OPPO A93 វិញគឺមានកម្រាស់ស្តើងត្រឹមតែ 7.48mm។ មិនតែប៉ុណ្ណោះ ក៏បំពាក់ជាមួយមុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោរអេក្រង់បានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទីទៀតផង។

លោកបន្តថា អ្វីដែលកាន់តែពិសេស សម្រាប់អ្នកចូលចិត្តលេងហ្គេមពិតជាពេញចិត្តជាមួយ RAM8GB+ ROM 128GB និងបន្ទះឈីប MediatekHelio P95។ លើសពីនេះ OPPO A93 ក៏បំពាក់មកជាមួយនឹងកម្លាំងសាកថ្មល្បឿនលឿន 18W ដោយគ្រាន់តែសាកថ្ម 5នាទីនិយាយទូរស័ព្ទបាន 2ម៉ោង ឬលេងInstagram, មើល Youtubeបាន 1ម៉ោង ហើយសាកពេញ ១០០ភាគរយប្រើពេលត្រឹមតែ ១២០នាទីប៉ុណ្ណោះ។

លោក ជា វណ្ណារិទ្ធ និងលោក Step បានធ្វើការរៀបរាប់ពីមុខងារ និងលក្ខណៈពិសេសជាច្រើនរបស់ OPPO A93 រួចមក ធ្វើឲ្យអ្នកចូលរួមជាច្រើនលាន់មាត់សរសើរពីសមត្ថភាពរបស់ស្មាតហ្វូននេះមិនដាច់ពីមាត់តែម្តង។ ក្នុងនោះ បើតាមដឹងស្មាតហ្វូន OPPO A93 នេះអាចនឹងមានតម្លៃប្រមាណខ្ទង់ $300 តែប៉ុណ្ណោះ។ ពិតជាពិសេសមែនទែន សម្រាប់អ្នកចង់ដូរទូរស័ព្ទឡើងស៊េរី ព្រោះទូរស័ព្ទនេះផលិតមកជាមួយគុណភាពល្អលើសពីតម្លៃ។

តើលោកអ្នកបានត្រៀមខ្លួនឬនៅ ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូន OPPO A93 ជាមួយនឹងតម្លៃពិសេស ហើយគុណភាពល្អគ្មានគូប្រៀបនេះ? ធានាថាស្មាតហ្វូននេះគឺជាតម្រូវការ ព្រមទាំងដកជាប់ក្នុងចិត្តបងប្អូនកម្ពុជាទាំងអស់គ្នា។ តោះ! កក់ OPPO A93 ទុកមុន ដើម្បីត្រៀមលុយ ត្រៀមកក់ទុកមុន របស់ល្អកំពុងរង់ចាំលោកអ្នកនឹងជាម្ចាស់៕

តោះ! សូមទស្សនាវីដេអូសង្ខេបខ្លីអំពីកម្មវិធីតេស្តផ្លូវការលើកដំបូងថាតើពិសេសកម្រិតណា!