ទូរស័ព្ទ Nokia 2.4 ថ្មខ្លាំង កាមេរ៉ាល្អ តម្លៃត្រឹម 124 ដុល្លារ ហោះមកដល់កម្ពុជា

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវអ្នកប្រើប្រាស់ ថ្មីៗនេះ ក្រុមហ៊ុន Nokia ប្រចាំប្រទេសកម្ពុជា បានសម្រេចប្រកាសចេញលក់ជាផ្លូវការនូវស្មាតហ្វូនតម្លៃទាបត្រឹម 124 ដុល្លារ Nokia 2.4 បំពាក់អេក្រង់ធំ ទំហំ 6.5 អុីង មានថ្មអាចប្រើបាន 2 ថ្ងៃ និងមានកាមេរ៉ាក្រោយអាចថតច្បាស់ចំនួន 2 គ្រាប់។

Nokia ម៉ូដែល 2.4 មានអេក្រង់ធំរហូតដល់ទៅ 6.5 អុីង ងាយស្រួលមើល Facebook, Youtube, លេងហ្គាម និងតាមដានរឿងភាគ ជាមួយនឹងថាមពលថ្មអាចទប់ទល់បានដល់ទៅពីរថ្ងែ។ Nokia 2.4 រចនាឡើងបែបស៊ីវិល័យទំនើបពីប្រទេសហ្វាំងឡង់ ហើយអ្វីដែលធ្វើអោយកាន់តែងាយស្រួលនោះ Nokia 2.4 មានស្គេនក្រយ៉ៅដែនៅខាងក្រោយ និងដោះសោរដោយផ្ទែមុខក៏បាន។

សំបកខាងក្រោយរបស់ Nokia 2.4 ធ្វើឡើងដោយផ្ចិតផ្ចង់ហើយធន់និងការប្រើប្រាស់។ អ្វីដែលកាន់តែពិសេស smart phone Nokia 2.4 ត្រូវបានដំណើរការដោយប្រើប្រាស់ប្រព័ន្ធAndroid 10. នឹងអាចដំឡើងទៅជាAndroid 11. ក្នុងពេលឆាប់ៗ និង Android 12 ផងដែរ។ មិនត្រឹមតែអាចអាប់ឌែត ប្រព័ន្ធប្រតិបត្តការទៅ Android 11 និង Android 12 ទេ ណូគារមានលក្ខណះពិសេសមួយទៀតគី រាល់ស្មានហ្វូនណូគាទាំងអស់អាចទទួលការអាប់ឌែតរៀងរាស់ខែ រហូតដល់ទៅបីឆ្នាំ លើប្រព័ន្ធសុវត្តិភាព។

ទោះបីទូរសព្ទ័នេះតំលែតែមួយរយដុលា្លបន្តិចបន្តួចមែន ប៉ុន្តែកាមេរ៉ាវិញបំពាក់មានសុទ្ទតែ AI camera កម្មវិធីថតបានច្បាស់នៅពេលយប់ (Night mode) និងកម្មវិធីថតព្រៀលៗនៅផ្ទែខាងក្រោយ Portrait។ ជាធម្មតាកម្មវិធីទាំងអស់នេះមានតែនៅក្នុងទូរសព្ទ័បីបួនរយឡើង។ សម្រាប់កម្លាំងម៉ាស៊ីន វាបានប្រើប្រាស់ឈីបរបស់ MediaTek ប្រភេទ Helio P22 ដំណើរការជាមួយរ៉េមទំហំ 2GB និងមានអង្គផ្ទុកទំហំ 32GB ខណៈពេលដែលថាមពលថ្មវិញ វាមានទំហំ 4,500mAh ក៏ដូចជាមានរន្ធសាកប្រភេទ Micro USB។

សម្រាប់ការចេញលក់នេះ Nokia 2.4 មានពណ៌ប្រផេះ រូបរាងស្អាតនិងទាន់សម័យ ជាមួយនឹងការថែមជូនអាវយឺតដ៏ស្រស់ស្អាតមួយ។ ប្រិយមិត្តទាំងអស់ដែលចង់បានទូរស័ព្ទ Nokia 2.4 អាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ធ និង Smart Shop ទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ 012879 707៕