ត្រឹមតែ ២២ ថ្ងៃ One Plus 6 លក់ដាច់អស់ ១ លានគ្រឿង

ក្រោយចេញលក់បានត្រឹមតែ ២២ ថ្ងៃក្រុមហ៊ុន OnePlus បង្កើត​បាន​កំណត់​ត្រា​ថ្មី​មួយ​​ជា​មួយ​ស្មាតហ្វូន​ OnePlus 6

ដោយអាច​លក់​បាន​ចំនួន​ ១ លាន​គ្រឿង បើធៀប​នឹង​ OnePlus 5 និង 5T ត្រូវ​ប្រើ​ពេល​រហូត​ដល់​ ៣ ខែ​ឯណោះ។

បើគិតមកត្រឹមថ្ងៃនេះ វាមានរយៈពេល 22 ថ្ងៃហើយ ដែលក្រុមហ៊ុន OnePlus បានដាក់លក់ ស្មាតហ្វូន អេក្រង់លាត មានរំលេចថ្ងាសឆក តាមគេ តាមឯង សម្រាប់អ្នកប្រើប្រាស់ ដែលចង់បានវា ហើយជា លទ្ធផល OnePlus គឺបានប្រកាសថា ទូរសព្ទបិសាចល្បឿន ពាក់ថ្ងាសឆក ជំនាន់ថ្មីនេះ ត្រូវបានលក់ចេញ ដល់ទៅជាង 1 លានគ្រឿង ក្នុងរយៈពេល ត្រឹមតែ 22 ថ្ងៃប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត នេះគឺជាចំនួនមួយ ដែលបានកើនឡើង លឿនមែនទែន ប្រសិនបើធៀប ជាមួយនឹងចំនួននៃការដាក់លក់ ស្មាតហ្វូន OnePlus អត់ឆក ជំនាន់មុនៗ។ តួយ៉ាងដូច OnePlus 5 និង 5T បានប្រើពេលដល់ទៅ 3 ខែឯណោះ ទើបអាចលក់ បានចំនួនខ្ទង់ 1 លានគ្រឿងដូច OnePlus 6 (នេះបើតាមសម្តីពី OnePlus)។ យ៉ាងណា វាក៏ជាដំណឹងល្អមួយ សម្រាប់ក្រុមហ៊ុន OnePlus ដែលអាចលក់ចេញនូវ ស្មាតហ្វូន OnePlus 6 ជំនាន់ថ្មី បានលឿន ប្រើពេលមិនដល់ មួយខែផង ជាមួយចំនួនខ្ទង់លាន បែបនេះ។

សម្រាប់ទូរស័ព្ទ OnePlus 6 នេះ នៅទីផ្សារកម្ពុជា មាន​តម្លៃ​ចាប់​ពី​ ៥៩៩ ដុល្លារ​​ឡើង​ទៅ ដោយ​មាន​ជម្រើស​ RAM ទំហំ​ ៨ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១២៨ GB និងទំហំ ២៥៦GB​ មានតម្លៃ ៦៩០ ដុល្លារ៕