
ដូចព័ត៌មានបានចុះផ្សាយគ្មានខុស ក្រុមហ៊ុន HMD ពិតជាបញ្ចេញទូរស័ព្ទ Nokia 8.1 ពិតមែន កាលពីព្រឹត្តិការណ៍បង្ហាញស្មាតហ្វូនថ្មីនៅទីក្រុងឌូបៃ។
ទូរស័ព្ទ Nokia 8.1 មានអេក្រង់ទំហំ 6.18 អ៊ីញ បំពាក់ដោយបន្ទះ Chipset Snapdragon 710 និងមានកាមេរ៉ាក្រោយភ្លោះដែលមានសមត្ថភាពថតរូបបានច្បាស់មិនថាក្នុងស្ថានភាពពន្លឺទាប 12MP/13MP ហើយមានកាមេរ៉ាមុខទំហំរហូតដល់ 20 MP ប្រើបច្ចេកវិទ្យា IA imaging ដំណើរលើប្រព័ន្ធ Android Pie ថ្មមានទំហំ 3500mAh អាចប្រើ 2 ថ្ងៃដោយគ្មានបញ្ហា ជាមួយនឹងជម្រើស Ram 4GB/64GB Rom និង Ram 6GB/128GB Rom។
តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន Nokia 8.1 នឹងមានលក់នៅពាក់កណ្ដាលខែធ្នូ ក្នុងតម្លៃប្រមាណ 450 ដុល្លារសម្រាប់ទីផ្សារបរទេស៕