សែស្រឡាយ iPhone12 អាចនឹងបំបែកកំណត់ត្រាជាទូរស័ព្ទលក់ដាច់បំផុតរបស់ Apple

បរទេស៖ រហូតមកទល់ពេលនេះ ទើបតែមានរយៈពេលប្រហែល ៤-៥ ថ្ងៃប៉ុណ្ណោះ ដែលទូរស័ព្ទ iPhone 12 និង 12 Pro មានវត្តមាននៅលើក្នុងតំបន់មួយចំនួនលើពិភពលោក ប៉ុន្តែវាកំពុងស្ថិតនៅក្នុងតម្រូវការខ្លាំងពីសំណាក់អតិថិជន ដូច្នេះក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ Apple កំពុងទាក់ទងដៃគូខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដើម្បីពន្លឿនផលិត ផលិតផល Iphone12 ឲ្យបានចំនួនពីរលានគ្រឿង ។

ការបន្ថែមអេក្រង់ OLED ដែលភ្ជាប់ជាមួយ 5G និងការរចនាស៊ុមថ្មីហាក់ដូចជាគ្រប់គ្រាន់ដើម្បីធ្វើឱ្យអតិថិជនចាប់អារម្មណ៍។ យោងតាមក្រុមហ៊ុន Cinda Securities បានឲ្យដឹងថា ឆ្នាំ ២០២០ នេះតម្រូវការទូរស័ព្ទសែស្រឡាយ iPhone 12 អាចនឹងឈានដល់ 80 ទៅ 85 លានគ្រឿង ហើយប្រសិនបើមិនអ្វីរាំងស្ទះទេនោះ សែស្រឡាយ iPhone 12 នឹងអាចបំបែកកំណត់ត្រាជាទូរស័ព្ទដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Apple ខណៈដែលតំណែងនេះនៅតែកាន់កាប់ដោយ ទូរស័ព្ទ iPhone 6 និង 6 Plus ៕
ប្រភព៖ gsmarena