តូយ៉ូតា នឹងបង្ហាញរថយន្តប្រើថាមពលអ៊ីដ្រូហ្សែន ដំបូងបង្អស់របស់ខ្លួននៅចុងឆ្នាំនេះ

ថ្មីៗនេះក្រុមហ៊ុនតូយ៉ូតា បានប្រកាសថា រថយន្ត Toyota Mirai ជំនាន់ទីពីរ ដែលប្រើប្រាស់ថាមពលអ៊ីដ្រូហ្សែន នឹងបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារ នាខែធ្នូខាងមុខ ជាមួយតម្លៃប្រហែលជាង ៧ម៉ឺនដុល្លារ។

រថយន្ត Toyota Mirai ជំនាន់ថ្មីនេះ បានរចនារូបរាងស្រដៀងគ្នាទៅនឹងរថយន្ត Lexus LS 500 ព្រោះវាបានប្រើគ្រោងឆ្អឹងតែមួយជាមួយគ្រោងឆ្អឹងរបស់ Lexus LS 500 ។
ជាមួយគ្នានេះដែរ តូយ៉ូតា បានអះអាងថា រថយន្តនេះនឹងសន្សំសំច័យថាមពលបានប្រសើរជាមុន ៣០% មានន័យថា ចាក់អ៊ីដ្រូហ្សែនមួយពេញវាអាចបើកបានចម្ងាយ ៦៥០គីឡូម៉ែត្រ ។

យ៉ាងណាមិញ សម្រាប់លក្ខណៈសម្បត្តិផ្សេងទៀត នៅមិនទាន់បានបង្ហាញពីក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះឡើយ តែគេដឹងថា តម្លៃរបស់ Toyota Mirai ជំនាន់ទីពីរ នេះ អាចខ្ទង់ ៧៥,២០០ ដុល្លារ ៕
ប្រភព៖ Carbuzz