Lenovo បង្ហាញទូរស័ព្ទអេក្រង់ថ្លាឆ្លុះដល់ក្នុងបន្ថែមលើទូរស័ព្ទកំពូលហ្គេម Legion Pro របស់ខ្លួន

បរទេស៖ ក្រុមហ៊ុន Lenovo បានបង្ហាញវត្តមានទូរស័ព្ទដែលមានអេក្រង់ថ្លាឆ្លុះដល់ខាងផ្ទៃខាងក្នុងបន្ថែមទៅលើទូរស័ព្ទកំពូលហ្គេម Legion Pro។ រូបរាងខាងក្នុងរាងអក្សរ X ត្រូវបានមើលឃើញយ៉ាងច្បាស់ ដែលនេះអាចឱ្យលោកអ្នកមើលឃើញពីបំណែកនានាដែលត្រូវបានប្រើក្នុងការផ្គុំចេញជាទូរស័ព្ទមួយម៉ូដែលនេះ។

ក្រឡេកទៅមើលកាមេរ៉ាវិញនោះ គឺវានឹងបង្ហាញនៅពេលដែលលោកអ្នកប្រើពេលថតរូបតែប៉ុណ្ណោះ។ តាមរយៈរូបរាងថ្លាបែបនេះ លោកអ្នកនឹងឃើញប្រតិបត្តិការនៃកាមេរ៉ាដែលបង្ហាញរូបរាងឡើងពេលថតរូបបានយ៉ាងរំភើបគួបផ្សំនឹងការថតរូបដ៏អស្ចារ្យទៀតនោះ។

កាលបរិច្ឆេទចេញលក់នៃទូរស័ព្ទម៉ូដែលថ្លាមួយនេះមិនទាន់ត្រូវបានក្រុមហ៊ុន Lenovo បង្ហាញនៅឡើយទេ តែគេរំពឹងថាវានឹងមានចេញលក់នៅថ្ងៃពិសេស 11-11 ខាងមុខនេះ ហើយទំនងជាមានតម្លៃពិសេសថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដើម Lenovo Legion Pro ត្រូវបានបង្ហាញខ្លួនជាសាធារណៈកាលពីចុងខែកក្កដា ហើយមានលក្ខណសម្បត្តិសង្ខេបដូចខាងក្រោម៖

– អេក្រង់៖ 6.65 អ៊ីង AMOLED, 144Hz, HDR10+, 1080 x 2340 pixels, 19.5:9 ratio (~388 ppi density)
– ប្រព័ន្ធប្រតិបត្តិការ៖ Android 10, Legion OS/ ZUI12
– បន្ទះឈីប៖ Qualcomm SM8250 Snapdragon 865+ (7 nm+)

– CPU & GPU៖ Octa-core (1×3.09 GHz Kryo 585 & 3×2.42 GHz Kryo 585 & 4×1.8 GHz Kryo 585), Adreno 650
– RAM & អង្គចងចាំក្នុងម៉ាស៊ីន៖ 128GB 8GB RAM, 128GB 12GB RAM, 256GB 12GB RAM, 512GB 16GB RAM, UFS 3.1
– កាមេរ៉ាក្រោយ៖ 64 MP, f/1.9, 25mm (wide), 1/1.72″, 0.8µm, PDAF, 16 MP, f/2.2, 120˚, 16mm (ultrawide), Dual-LED dual-tone flash, panorama, HDR, ថតវីដេអូ [email protected] gyro-EIS

– កាមេរ៉ាមុខ៖ Motorized pop-up 20 MP, f/2.2, 25mm (wide), 1/3.1″, 0.9µm, LED flash, HDR, ថតវីដេអូ [email protected]
– ប្រើប្រព័ន្ធ៖ GSM / CDMA / HSPA / LTE / 5G
– ថាមពលថ្ម៖ Li-Po 5000 mAh, ជាប់ម៉ាស៊ីន និងអាចសាកថ្មបានលឿន