បោះជំហានទៅកាន់ប្រព័ន្ធ 5G ជាមួយទូរស័ព្ទទំនើប LG K92 5G ថ្មី មានកាមេរ៉ា 4 គ្រាប់

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន LG បានធ្វើការប្រកាសបង្ហាញទូរស័ព្ទទំនើបមួយម៉ូដែលនៅក្នុងទីផ្សារសហរដ្ឋអាមេរិកម៉ូដែល LG K92 5G ដែលមានតម្លៃខ្ទង់ 359 ដុល្លារអាមេរិក។

LG K92 5G ត្រូវបានផលិតឡើងដោយអាចគាំទ្រការប្រើប្រព័ន្ធ 5G បាន ជាមួយនឹងអេក្រង់ទំហំ 6.7 អ៊ីង កញ្ចក់ FHD+។ លើសពីនេះ ទូរស័ព្ទទំនើប 5G មួយម៉ូដែលនេះដំណើរការដោយប្រើបន្ទះឈីប Qualcomm Snapdragon 690 មាន RAM ទំហំ 6GB អង្គចងចាំក្នុងម៉ាស៊ីនទំហំ 128GB និងអាចបន្ថែមកាតមេម៉ូរីបាន។ មួយវិញទៀត កាមេរ៉ាក្រោយទំហំ 64 មេហ្គាភិចសែល រួមផ្សំជាមួយនឹងលេនស៍កាមេរ៉ាបីផ្សេងទៀតមាន 5 មេហ្គាភិចសែល ultra-wide-angle lens, 2 មេហ្គាភិចសែល macro និង a 2 មេហ្គាភិចសែល depth sensor ធ្វើឱ្យការថតរូប និងវីដេអូច្បាស់ល្អ ហើយកាមេរ៉ាមុខទំហំ 16 មេហ្គាភិចសែលវិញ ធ្វើឱ្យការថតរូបស៊ែលហ្វី និងសន្ទនាតាមរយៈវីដេអូបានយ៉ាងរីករាយជាមួយនឹងរូបភាពច្បាស់ផងដែរ។

ទន្ទឹមនឹងនេះដែរ LG K92 5G នេះមានថាមពលថ្ម 4000mAh អាចសាកថ្មបានលឿន និងមានប្រព័ន្ធប្រតិបត្តិការ Android 10 ដើម្បីដំណើរការ ហើយនឹងមានចេញលក់នៅក្នុងទីផ្សារទូរស័ព្ទរបស់សហរដ្ឋអាមេរិកដូចជា AT&T, Cricket Wireless និង UScellular នាពេលឆាប់ៗខាងមុខនេះ៕

ប្រភព៖ Android Central