Huawei nova 8 SE បង្ហាញខ្លួនជាមួយនឹងរូបរាងប្រណីត និងស៊ីវិល័យ

ប្រទេសចិន៖ កាលពីថ្ងៃទី 6 ខែវិច្ឆិកា ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញសមាជិកថ្មីម៉ូដែល Huawei nova 8 SE ដែលមានរូបរាងប្រណីត ភ្លឺរលោង ស្អាតទាក់ភ្នែក ពេលកាន់នៅក្នុងដៃទៅមានអារម្មណ៍ថាស្និទ្ធនឹងបាតដៃ។

Huawei nova 8 SE announced with 64MP quad camera, 66W fast charging, and 5G support

Huawei nova 8 SE នេះ មានទំហំ 161.1×74.8×7.5 .ម និងទម្ងន់ 178 ក្រាម។ អេក្រង់ប្រភេទ OLED ទំហំ 6.53 អ៊ីង និងបង្ហាញរូបកម្រិត 1080×2400 ភិចសែល HDR10 ដែលលក្ខណសម្បត្តិទាំងនេះផ្ដល់ជូននូវការបង្ហាញរូបចេញពីអេក្រង់បានយ៉ាងច្បាស់ត្រជាក់ភ្នែក។

លើសពីនេះទៀត Huawei nova 8 SE នេះមានកាមេរ៉ាខាងក្រោយចំនួនបួនគ្រាប់ ទំហំ 64 មេហ្គាភិចសែលសម្រាប់កាមេរ៉ាចម្បង 8 មេហ្គាភិចសែលសម្រាប់កាមេរ៉ា ultrawide និង 2 មេហ្គាភិចសែលចំនួនពីរសម្រាប់ macro និង depth កាមេរ៉ា។ ដោយកាមេរ៉ានេះជួយឱ្យលោកអ្នកថតរូបបានយ៉ាងច្បាស់ និងសុក្រិតបំផុត ព្រមទាំងអាចថតវីដេអូប្រភេទ 4K បានយ៉ាងច្បាស់ទៀតផង។ រីឯកាមេរ៉ាមុខទំហំ 16 មេហ្គាភិចសែល អាចថតរូបស៊ែលហ្វី និងសន្ទនាតាមវីដេអូយ៉ាងជក់ចិត្តដិតអារម្មណ៍។

Huawei nova 8 SE announced with 64MP quad camera, 66W fast charging, and 5G support

ទន្ទឹមនឹងនេះដែរ ទូរស័ព្ទមួយម៉ូដែលនេះត្រូវបានដំណើរការដោយប្រើបន្ទះឈីប MediaTek MT6853 Dimensity 720 5G សម្រាប់ Standard Edition ឬម៉ូដែលធម្មតា និងបន្ទះឈីប Dimensity 800U សម្រាប់ High Edition ឬម៉ូដែលខ្ពស់។ ទូរស័ព្ទទាំងពីរប្រភេទនេះមាន RAM ទំហំ 8GB ទំហំផ្ទុកក្នុងម៉ាស៊ីន 128GB និងប្រើប្រព័ន្ធប្រតិបត្តិការ Android 10 និង EMរទេសUI 10.1 របស់ក្រុមហ៊ុនផ្ទាល់។

រីឯថ្មវិញមានថាមពល 3800mAh តូចជាងម៉ូដែលមុនៗ ប៉ុន្តែ អាចគាំទ្រការសាកថ្មឆាប់ពេញកម្រិត 66W ដោយសាកថ្មពី 0 ដល់ 60 ភាគរយក្នុងរយៈពេល 15 នាទី និងបាន 100 ភាគរយក្នុងរយៈពេល 20 នាទី។

Huawei nova 8 SE announced with 64MP quad camera, 66W fast charging, and 5G support

បន្ថែមពីនេះទៀត Huawei nova 8 SE នេះមានរន្ធដោតប្រភេទ USB-C រន្ធដោតកាស 3.5mm ប្រព័ន្ធ Bluetooth 5.1 ប្រើស៊ីមកាតបានពីរ និងមានប្រព័ន្ធ Wi-Fi ចំនួនពីរ។

ទូរស័ព្ទទាំងពីរម៉ូដែលនេះអាចប្រើប្រព័ន្ធ 5G បាន តែម៉ូដែល High Edition អាចប្រើបាន 5G សម្រាប់ស៊ីមកាតទាំងពីរ។

Huawei nova 8 SE announced with 64MP quad camera, 66W fast charging, and 5G support

ទូរស័ព្ទ Huawei nova 8 SE នេះមានបួនពណ៌សម្រាប់ជ្រើសរើស និងចាប់ផ្ដើមចេញលក់ចាប់ពីថ្ងៃទី 11 ខែវិច្ឆិកា នៅប្រទេសចិន ដោយម៉ូដែលធម្មតាមានតម្លៃប្រហែល $390 និងម៉ូដែលខ្ពស់មានតម្លៃប្រហែល $410

ប្រភព៖ GSM Arena