ការលក់ទូរស័ព្ទ Huawei P20 កំណើនឡើង ៨១% បើធៀបនឹង P10

ក្រុមហ៊ុន Huawei ​បង្ហាញ​តួលេខ​ចែកចាយស្មាតហ្វូនស៊េរី P20 គិត​មក​ដល់​ពេល​នេះ​ លក់​បាន ៦ លាន​គ្រឿង

ស្មើ​នឹង​អត្រា​កំណើន ៨១% ធៀប​នឹង​ P10។

គិត​ចាប់ពី​ថ្ងៃ​ចេញ​លក់​ដំបូង​ មក​ដល់​ពេល​នេះ​វា​មាន​រយៈពេល​ប្រហែល ៣ ខែ​មក​ដល់​ពេល​នេះ​លក់​ដាច់​ប្រមាណ ៦ លាន​គ្រឿង​ហើយ​ចាប់តាំង​ពី​ពេល​ចេញ​លក់​ដំបូង។ តួលេខ​លក់​ចែកចាយ ៦ លាន​គ្រឿង​នេះ រាប់​ទាំង​ស្មាតហ្វូន P20 និង P20 Pro ដែល​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា វា​ជា​ស្មាតហ្វូន​នាំ​ភាព​ជោគជ័យ​ខ្លាំង​ដល់​ក្រុមហ៊ុន Huawei។ ជា​ការ​រំលឹក​ឡើង​វិញ Huawei P20 ​ជា​ស្មាតហ្វូន​អេក្រង់ ស៥,៨អ៊ីញ LCD ​កម្រិត FHD+ (2244×1080)px បំពាក់​ឈីប Kirin 970 អម​ដោយ RAM 4GB និង​អង្គ​ចងចាំ 64GB។ ស្មាតហ្វូន​ទំនើប​នេះ​បាន​បំពាក់​កាមេរ៉ា​មុខ​ទំហំ 24MP ​ហើយ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 12MP RGB Sensor និង​មាន OIS ហើយ​មួយ​គ្រាប់​ទៀត​ទំហំ 20MP ​ប្រភេទ​ជា​កាមេរ៉ា monochrome៕