Nokia ស៊េរីក្លាសិកម៉ូដែល 6300 4G និង 8000 4G សាកថ្មម្ដង ប្រើបានរហូតដល់ទៅ 25 ថ្ងៃ បង្ហាញខ្លួនជាផ្លូវការ

បរទេស៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន HMD បានប្រកាសបង្ហាញទូរស័ព្ទរបស់ Nokia ស៊េរីក្លាសិកចំនួន 2 ម៉ូដែលមានដូចជា Nokia 6300 4G និង Nokia 8000 4G។ ទូរស័ព្ទទាំងពីរម៉ូដែលនេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ KaiOS ដែលមានមកជាមួយនូវកម្មវិធីប្រើប្រាស់ដ៏មានប្រយោជន៍ជាច្រើនរួចជាស្រេចដូចជា WhatsApp, Google Maps និង Assistant ជាដើម។

Nokia 6300 4G

ទូរស័ព្ទ Nokia 6300 4G មានអេក្រង់ទំហំ 2.4 អ៊ីង កញ្ចក់ LCD មានរូបទំហំ 320×240 ភិចសែល។ ផ្ទៃតួនៃទូរស័ព្ទត្រូវបានផលិតឡើងពីប្លាស្ទិច និងមានកាមេរ៉ាប្រទេសភេទ VGA មួយនៅខាងក្រោយ។ លើសពីនេះមានបំពាក់បន្ទះឈីប Snapdragon 210 និងអង្គចងចាំក្នុងម៉ាស៊ីនទំហំ 4GB ព្រមទាំងមានរន្ធដោតកាត microSD មួយសម្រាប់ការបន្ថែមអង្គចងចាំ។ បន្ថែមពីនេះ ថ្មមានថាមពល 1500mAh ដែលមានអាយុប្រើដល់ទៅ 25 ថ្ងៃរាល់ពេលសាកថ្មពេញម្ដងជាមួយនឹងការដំណើរការប្រព័ន្ធ 4G ។ កាន់តែពិសេសជាងនេះទៀត លោកអ្នកក៏អាចប្រើ Wi-Fi បានទៀតផង បន្ថែមភាពងាយស្រួលដល់ការប្រើក្នុងការទាក់ទងនានា។

ទូរស័ព្ទ Nokia 6300 4G នេះមានពណ៌ស ពណ៌ខ្មៅបែកប្រផេះ និងពណ៌បៃតង ដោយមានតម្លៃខ្ទង់ $58

Nokia 8000 4G

ទូរស័ព្ទ 8000 4G មានការរចនាដោយមានរាងប្រណីត ដោយមានពណ៌ខ្មៅរលោងភ្លឺដូចគ្រាប់ពេជ្រ និងពណ៌មាស។ អេក្រង់ទំហំ 2.8 អ៊ីង ជាមួយនឹងកញ្ចក់ QVGA កម្រិតរូប 320×240 ភិចសែល ដោយកាមេរ៉ានៅខាងក្រោយមានទំហំ 2 មេហ្គាភិចសែល។ លើសពីនេះ ទូរស័ព្ទមួយម៉ូដែលនេះប្រើបន្ទះឈីបប្រភេទ Snapdragon 210 ផ្គួបជាមួយនឹង RAM ទំហំ 512MB និងទំហំផ្ទុកក្នុងម៉ាស៊ីនទំហំ 4GB ដោយអាចបន្ថែមកាតមេម៉ូរីបាន ហើយលោកអ្នកក៏អាចភ្ជាប់ទៅកាន់ Wi-Fi ដើម្បីធ្វើការទំនាក់ទំនង និងប្រើអ៊ីនធើណែតបានយ៉ាងងាយស្រួល។

រីឯថ្មវិញមានថាមពល 1500mAh ដោយអាចប្រើបានរហូតដល់ទៅ 25 ថ្ងៃ រាល់ការសាកថ្មពេញម្ដងសម្រាប់ការបើកប្រព័ន្ធ 4G។ លើសពីពណ៌ខ្មៅរលោង និងពណ៌មាស ទូរស័ព្ទនេះក៏មានពណ៌ស និងពណ៌ខៀវ ដែលមានតម្លៃប្រហែលជា $93

ប្រភព៖ GSM Arena