LG និង Samsung ទទួលបានការជ្រើសរើសជា “ទូរទស្សន៍ល្អបំផុត” ប្រចាំឆ្នាំ 2020

បរទេស៖ ទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG អេឡិចត្រូនិចត្រូវបានជ្រើសរើសជា “ទូរទស្សន៍ល្អបំផុតប្រចាំឆ្នាំ 2020” ដោយរបាយការណ៍អ្នកប្រើប្រាស់ ដែលជាប្រព័ន្ធផ្សព្វផ្សាយផលិតផលឈានមុខគេរបស់សហរដ្ឋអាមេរិក។

ទូរទស្សន៍ដែលល្អបំផុតចំនួន 2 ម៉ូដែលក្នុងចំណោមទូរទស្សន៍ 4 ម៉ូដែលនៅឆ្នាំ 2020 នេះត្រូវបានប្រកាសដោយរបាយការណ៍អ្នកប្រើប្រាស់ គឺទូរទស្សន៍ LG OLED ម៉ូដែល 65C9 និងទូរទស្សន៍ម៉ូដែល 65CX។

របាយការណ៍អ្នកប្រើប្រាស់បានឱ្យពិន្ទុខ្ពស់Consumer Reports also recommended products in the categories of the Best Value TVs, the Best Big Screen TVs under US$2,000, and the Best 65-inch TVs under US$1,000.បំផុតទៅលើម៉ូដែលទូរទស្សន៍ប្រភេទ OLED របស់ LGក្នុងផ្នែក HD និង UHD។ រីឯក្រុមហ៊ុន Samsung អេឡិចត្រូនិចវិញទទួលបានជ្រើសរើសជាទូរទស្សន៍ល្អបំផុតប្រចាំឆ្នាំ 2020 នេះមួយម៉ូដែលផងដែរសម្រាប់ទូរទស្សន៍ QLED ម៉ូដែល Q90។

របាយការណ៍អ្នកប្រើប្រាស់នោះក៏ណែនាំផលិតផលក្នុងប្រភេទទូរទស្សន៍តម្លៃល្អបំផុត ទូរទស្សន៍អេក្រង់ធំល្អបំផុតតម្លៃក្រោម 2 ពាន់ដុល្លារ និងទូរទស្សន៍ល្អបំផុតសម្រាប់អេក្រង់ ៦៥ អ៊ីងតម្លៃក្រោម 1 ពាន់ដុល្លារ។

សម្រាប់ការណែនាំទូរទស្សន៍អេក្រង់ធំដែលល្អបំផុតតម្លៃក្រោម 2 ពាន់ដុល្លារ បានទៅលើទូរទស្សន៍ប្រភេទ Nano Cell TV មកពីក្រុមហ៊ុន LG អេឡិចត្រូនិចម៉ូដែល 75NANO91 ទូរទស្សន៍មកពីក្រុមហ៊ុន Samsung អេឡិចត្រូនិចប្រភេទ QLED ម៉ូដែល QN75Q7DT ទូរទស្សន៍មកពីក្រុមហ៊ុន Sony ម៉ូដែល 75X900H និងទូរទស្សន៍មកពីក្រុមហ៊ុន HiSense ម៉ូដែល 75H8G។

បន្ថែមពីនេះ ទូរទស្សន៍ Nano Cell របស់ LG ម៉ូដែល 65SM ទូរទស្សន៍របស់ LC ម៉ូដែល 65R625 និងម៉ូដែល 65R635 និងទូរទស្សន៍របស់ក្រុមហ៊ុន HiSense ម៉ូដែល 65H9G ត្រូវបានជ្រើសរើសជាទូរទស្សន៍អេក្រង់ទំហំ 65 អ៊ីងតម្លៃក្រោម 1 ពាន់ដុល្លារដែលល្អបំផុត។

លើសពីនេះ ទូរទស្សន៍ប្រភេទ QLED របស់ក្រុមហ៊ុន Samsung ម៉ូដែល QN65Q80T និងទូរទស្សន៍របស់ក្រុមហ៊ុន Sony ប្រភេទ LCD ម៉ូដែល 65X950H ត្រូវបានជ្រើសរើសជាទូរទស្សន៍ដែលមានតម្លៃសមរម្យល្អបំផុត៕

ប្រភព៖ Business Korea