
តាមការចុះផ្សាយលើគេហទំព័រ Gsmarena បានឲ្យដឹងថា Vivo NEX 2 ទំនងនឹងបំពាក់ RAM ទំហំ 10GB និងប្រើបន្ទះឈីបប្រភេទ Snapdragon 845។
លក្ខណៈសម្បត្តិសំខាន់ត្រូវបានបង្ហាញចេញដោយ វាដំណើរការជាមួយប្រព័ន្ធ Android 9 Pie ជាស្មាតហ្វូនប្រើសូហ្វ៊េរចុងក្រោយរបស់ Android ដំបូងគេរបស់ Vivo។
យោងលក្ខណៈសម្បត្តិទើបបែកធ្លាយកន្លងទៅ ឲ្យដឹងទៀតថា ស្មាតហ្វូនថ្មីនេះនឹងបំពាក់កាមេរ៉ា 3 គ្រាប់នៅខាងក្រោយ ហើយមួយក្នុងចំណោមបី គឺជា ultra fast f/1.3 aperture ត្រូវអះអាងថា នឹងជាស្មាតហ្វូនមាន aperture ធំបំផុតមួយ។
សម្រាប់កញ្ចក់អេក្រង់របស់ NEX 2 វិញ នឹងមានទំហំ 6,59 អ៊ីញ ភ្ជាប់កូន speaker ក្រោមកញ្ចក់មកស្រាប់ដែលផ្ដល់អារម្មណ៍ដូចអ្នកស្ដាប់សំឡេងចេញពីអេក្រង់អីចឹង។ រីឯអេក្រង់ទី 2 របស់វាមានទំហំ 5,5 អ៊ីញដំណើរការលក្ខណៈឯករាជដោយខ្លួនឯងបាន៕