អ្នកប្រើប្រាស់មួយចំនួនកំពុងរងគ្រោះដោយសារទិញចំទូរស័ព្ទ Nokia 8110 ក្លែងក្លាយ

រាជធានី​ភ្នំពេញ៖ ទូរស័ព្ទ Nokia 8110 តម្លៃថោក កំពុងធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនរងគ្រោះ ព្រោះទិញប៉ះចំ​ផលិត​ផ​លក្លែងក្លាយបណ្ដាលឲ្យខក់ចិត្ត និងបាត់បងផលប្រយោជន៍ដែលខ្លួនរំពឹងទុក។ ទូរស័ព្ទ ​ Nokia 8110 4G តម្លៃដើម​ 69 ដុល្លារ​ ត្រូវ​បាន​គេ​លួច​ចម្លង​ផលិតឡើង​វិញ​មក​លក់​ត្រឹម​តែ 20 ​ដុល្លារ​ ដែល​​ជា​តម្លៃ​ថោក​ខ្លាំង។

Nokia 8110 ឬទូរស័ព្ទ Nokia ចេក ត្រូវ​បាន​ក្រុមហ៊ុន HMD Global ដែលជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទូរស័ព្ទដៃ Nokia រចនា​ឡើង​វិញ ដោយ​បំពាក់​នូវ​មុខ​ពិសេស​ជា​ច្រើន​ប្លែក​កាល​ពី 20 ឆ្នាំ​មុន​។

Nokia 8110 ភ្ជាប់​មកជា​មួយ​នូវ​ភាព​ប៉ិនប្រសប់​ដែល​អ្នក​រំពឹង​ពី​ទូរស័ព្ទ Nokia និង​ផ្តល់នូវ​ភាពរឹងមាំ ជឿជាក់​ជា​ស្តង់ដារ។ សម្រាប់​ការ តេចេញ/ចូលទូរស័ព្ទនេះប្រើនូវប្រព័ន្ធ VoLTE ផ្ដល់នូវសំឡេង​ច្បាស់ និងល្អឥតខ្ចោះ​សម្រាប់​អ្នក​ដែល​ចង់​បាន​ទូរស័ព្ទ​ប៊ូ​តុង​ដែល​បំពាក់​ដោយ​ប្រព័ន្ធ 4G នៅក្នុង​ដៃ។ វាមាន​អេក្រង់ 2.4 អ៊ីង នេះ​អាច​ប្រើប្រាស់​បាន​ស៊ីម 2 ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ 512MB និង​អាច​បន្ថែម​អង្គ​ចង​ចាំបាន​រហូតដល់ 64GB ជាមួយ​ទំហំ​កាមេរ៉ា 2 មេ​ហ្គា​ភិ​សែ​ល ដែលមាន​ថាមពល​ថ្ម​កាន់​បាន​ដល់​ទៅ 20 ម៉ោង និង​និយាយ​ទូរស័ព្ទ​បាន​រហូតដល់​ទៅ 8 ម៉ោង។

 

ក្រៅពីនេះ វាក៏មាន​សមត្ថភាព​ប្រើប្រាស់​កម្មវិធី​ពេញនិយម​ដូចជាជំនួយការ ​Google (Google Assistant) Google Search ផែនទី​របស់ Google (Google Maps) និង Facebook បន្ថែម​ពីនេះ អាច​ផ្ញើ​ និង​ទទួល​អ៊ី​ម៉ែ​ល ​ឬ ​Contact និង Calendar ដែល​បាន ​sync ជាមួយ Gmail និង Outlook.com  បន្ថែម​ពី​នោះ យើង​ក៏​អាច​ប្រើ​ទូរស័ព្ទ Nokia 8110 4G សម្រាប់​ការ​ចែក​រំលែក​អ៊ីនធឺណិត WiFi (Wireless Hotspot) ចេញ​ពី​ទូរស័ព្ទ​នេះ​ផ្ទាល់​លើ​ប្រព័ន្ធ 4G LTE បាន​យ៉ាង​រលូន​ ជំនួស​ឲ្យ​ការ​ប្រើ​ដុំ​អ៊ីនធឺណិត​ចល័ត​ផង​ដែរ​។

ដោយឡែកសម្រាប់ទូរស័ព្ទ Nokia 8110 ក្លែងក្លាយ ត្បិតមានរូបរាងដូចទូរស័ព្ទពិតប្រាកដពីក្រុមហ៊ុនក៏ពិតមែន ប៉ុន្តែ​សមត្ថភាពរបស់វាអាចប្រើបានស្មើ ឬទាបជាទូរស័ព្ទ N ចុចធម្មតាមួយតែប៉ុណ្ណោះ។ ក្នុងនោះ គុណ​ភាព​របស់​ទូរស័ព្ទក្លែងក្លាយ ក៏អន់ជាង ប្រើមិនធន់ នាំឲ្យឆាប់ខូចផងដែរ។ ដូច្នេះសម្រាប់ប្រិយមិត្តដែលទិញទូរស័ព្ទ Nokia 8110 4G ត្រូវរកមើលស្ទិកគ័រ KTH នៅលើប្រអប់ លើទូរស័ព្ទ និងនៅលើថ្មទូរស័ព្ទ ដើម្បីបញ្ជាក់​ថាវា​ជាផលិត​ផល​សុទ្ធ​ពី​ក្រុមហ៊ុនដែលមានការធានារយៈមួយឆ្នាំពេញ៕