ក្មេងប្រុសអាយុ 8 ឆ្នាំ ចង់ក្លាយជា CEO របស់ Microsoft

ក្មេងប្រុសជនជាតិឥណ្ឌាបានធ្វើឱ្យពិភពលោក និង CEO​ ​របស់​ ​Microsoft​ ​លោក Satya Nadella មានការចាប់

អារម្មណ៍ជាខ្លាំង ខណៈ​រូបគេ​ប្រកាស់​ចង់​ក្លាយ​ជា CEO នៃក្រុមហ៊ុន Microsoft ស្រប់ពេលរូបគេមានអាយុត្រឹមតែ 8 ឆ្នាំ។

ក្នុងបទសម្ភាសជាមួយនឹងបណ្ដាញទូរទស្សន៍ CNBC ក្នុងព្រឹត្តិការណ៍ដាក់បង្ហាញពីបច្ចេកវិទ្យា អេឡិចត្រូនិច ក្មេង​ប្រុស​ឥណ្ឌា​ឈ្មោះ Medansh Mehta ជាសិស្សនៅក្នុងទីក្រុង Mumbai បានបង្ហើបពីគោលបំណងទៅអនាគត់របស់គេថា គឺចង់​ក្លាយ​ជាអ្នក​នាំក្រុម​ហ៊ុន​ដូច​លោក Satya Nadella ដែរ។

ដើមទននៃដំណើររឿងរ៉ាវដែលនាំឱ្យ Medansh មានបំណង និងមហិច្ចតាធំបែបនេះ គឺដំបូងឡើយ គេបានជួបនឹង CEO របស់​ក្រុម​ហ៊ុន Microsoft គឺលោក Satya Nadella ខណៈពេលដែល បានចុះទស្សនៈកិច្ចនៅក្នុងប្រទេសឥណ្ឌា កន្លងទៅថ្មីៗនេះ។ នៅកំឡុងពេលនោះ លោក Nadella ក៏បានប្រទះ ជួបនឹង Medansh តែម្តង ខណៈពេលដែលក្មេងប្រុស ម្នាក់នេះបានបង្កើតហ្គេម ដ៏គួរឱ្យចាប់​អារម្មណ៍​មួយ​មាន​ឈ្មោះ​ថា “Let There Be Light” ដែលជាប្រភេទហ្គេមល្បងប្រាជ្ញានៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញពីបច្ចេកវិទ្យាអេឡិចត្រូនិច។

​បន្ទាប់ពី​រូបគេបានជួបនឹងលោក Satya Nadella ហើយ គេបានសួរថា តើធ្វើដូចម្ដេចទើប​អាច​ក្លាយ​ខ្លួន​ជា​នាយក ប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft បាន? ភ្លាមៗនោះ លោក Nadella ក៏បានឆ្លើយតបមក​វិញ​ដែរ​ថា៖«ក្មួយ​បានត្រៀមខ្លួនជា​ស្រេច ទៅ​​ហើយ​សម្រាប់​ជំនួស​តំណែង​របស់ខ្ញុំ»

​ទាក់នឹងចំណុចនេះ ត្រូវបានមហាជនចោទជាសំនួរថា ហេតុអ្វីបានក្មេងទើបអាយុ 8 ឆ្នាំ អាចមានសមត្ថភាព​បង្កើតហ្គេម​ដ៏គួរ​ឱ្យចាប់​អារម្មណ៍​យ៉ាងនេះ? ចម្លើយនៃរឿងនេះ ត្រូវបានភ្នាក់ងារទូរទស្សន៍ CNBC ក្មេងប្រុសឥណ្ឌានេះ បានទទួលការបង្រៀន​ពី​ឪពុក​របស់គេ ដែល​ជា​អ្នក​សរសេរ​កូដ​ ​ទើប​ធ្វើ​ឲ្យ​ក្មេង​ប្រុស​នេះ​ ​អាច​បង្កើត​នូវ​ហ្គេម​បែប​ផ្សង​ព្រេង​ដ៏​ទាក់​ទាញ​មួយ​ឡើង​៕