Huawei នៅកូរ៉េខាងត្បូងតែងតាំងលោក Sun Luyuan ជា CEO ថ្មី

កូរ៉េខាងត្បូង៖ យោងតាមក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ប្រទេសចិននៅថ្ងៃពុធ បានឱ្យដឹងថា លោក Sun Luyuan ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន Huawei កូរ៉េ។

យោងតាមក្រុមហ៊ុន Huawei កូរ៉េ នាយកប្រតិបត្តិថ្មីនេះមានបទពិសោធន៍ជាង ១៥ ឆ្នាំ និងមានជំនាញក្នុងឧស្សាហកម្មទូរគមនាគមន៍ពិភពលោកថែមទៀតផង។ លោក Sun បានចូលធ្វើការនៅក្រុមហ៊ុន Huawei ក្នុងឆ្នាំ ២០០៦ ហើយគាត់បានធ្វើការនៅក្នុងសាខាឥណ្ឌូណេស៊ីរបស់ក្រុមហ៊ុន Huawei ចន្លោះឆ្នាំ ២០០៧ និង ២០១៥ ។ មុនពេលតែងតាំងជានាយកប្រតិបត្តិនៃសាខាកូរ៉េខាងត្បូងនេះ លោកបានបម្រើការជាអនុប្រធាននៃអាជីវកម្មបណ្តាញទូទៅនៅក្នុងប្រទេសហ្វីលីពីន។

ក្រុមហ៊ុន Huawei បាននិយាយថា នាយកប្រតិបត្តិបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តដើម្បីបង្កើនការពេញចិត្តរបស់អតិថិជន ហើយត្រូវបានវាយតម្លៃខ្ពស់ដោយក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក និងអតិថិជន”។

គួរបញ្ជាក់ផងដែរថា នាយកប្រតិបត្តិថ្មីរូបនេះបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីមហាវិទ្យាល័យវិស្វកម្មសាកលវិទ្យាល័យម៉ូនណាសក្នុងប្រទេសអូស្ត្រាលី។

ជាមួយគ្នានោះផងដែរ លោក Sun បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេ និងបច្ចេកវិទ្យាវៃឆ្លាតសិប្បនិម្មិត (AI technology) នឹងជួយដល់គំនិតផ្តួចផ្តើមឌីជីថលឌីជីថលថ្មីរបស់កូរ៉េ និងការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុកយ៉ាងជោគជ័យ

ប្រភព៖ The Korea Times