Samsung រៀបចំកាលវិភាគចូលរួមព្រឹត្តិការណ៍ CES 2021

នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់ពីការចូលរួមក្នុងព្រឹត្តិការណ៍ CES នៅឆ្នាំក្រោយនេះ។ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធនៅថ្ងៃទី 11 ខែមករា ចាប់ពីម៉ោង 6 ព្រឹកម៉ោងប៉ាស៊ីហ្វិច ត្រូវនឹងម៉ោង 9 យប់ម៉ោងនៅកម្ពុជា ដែលកម្មវិធីនេះនឹងមានផ្សាយផ្ទាល់តាមរយៈអ៊ិនធើណែតនៅលើគេហទំព័ររបស់ក្រុមហ៊ុនដែលប្រិយមិត្តទាំងអស់គ្នាអាចចូលរួមទស្សនាផ្ទាល់បាន។

ប្រសិនបើក្រុមហ៊ុន Samsung នៅអនុវត្តកម្មវិធីដូចឆ្នាំមុន នោះយើងប្រាកដជាអាចនឹងបានឃើញនូវផលិតផលទូរទស្សន៍ QLED ប្រអប់បំពងសំឡេង និងបច្ចេកវិទ្យាអេក្រង់ទូរទស្សន៍ចុងក្រោយបង្អស់ជាដើម៕

ប្រភព៖ GSM Arena