
បន្ទាប់ពីមានព័ត៌មានបែកធ្លាយកាលពីដើមសប្ដាហ៍ ពេលនេះទូរស័ព្ទបំពាក់អេក្រង់ភ្លោះ និងមានប្រើ Ram ១០GB របស់ក្រុមហ៊ុន vivo ទូរស័ព្ទ vivo NEX Dual Display Edition បានបង្ហាញជាផ្លូវការហើយ។
អេក្រង់ខាងមុខមានទំហំ ៦,៣៩ អ៊ីញ ជាប្រភេទ Super AMOLED ដែលអាចបង្ហាញរូបភាពក្នុងកម្រិត ១០៨០ x ២៣៤០ ភីកសែល។ អេក្រង់ខាងក្រោយក៏ជាប្រភេទ Super AMOLED ដែរ ប៉ុន្តែមានទំហំត្រឹម ៥,៤៩ អ៊ីញ ដែលអាចបង្ហាញរូបក្នុងកម្រិត ១០៨០ x ១៩២០ ភីកសែល។
ទូរស័ព្ទនេះ ប្រើនូវបំពាក់ដោយបន្ទះឈីប Snapdragon 845 អមដោយ RAM ទំហំ ១០ GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ ១២៨ GB ដោយគ្មានរន្ធសម្រាប់ដោតមេមូរីកាតនោះទេ។ ការបំពាក់អេក្រង់ភ្លោះ ព្រោះ vivo បានមិនបានបំពាក់កាមេរ៉ា Selfie ប៉ុន្តែនៅខាងក្រោយមានបំពាក់កាមេរ៉ារហូតដល់ ៣ គ្រាប់។
កាមេរ៉ាមេមានកម្រិត ១២ MP, កាមេរ៉ាទីពីរកម្រិត ២ MP សម្រាប់វាស់ជម្រៅរូបភាព និងកាមេរ៉ាទីបីជំនួយដល់ការស្កេនមុខដើម្បីដោះសោ។ មិនចង់ប្រើស្កេនមុខ អ្នកប្រើប្រាស់មានជម្រើសប្រើប្រាស់ទ្រនាប់ស្កេនម្រាមដៃ ដែលបង្កប់លើផ្ទៃអេក្រង់ខាងមុខផ្ទាល់។ ថាមពលថ្មរបស់ NEX នេះមានទំហំ ៣៥០០ mAh អាចសាកថ្មឆាប់ពេញ និងដំណើរការដោយ Android 9.0 Pie។ ក្រុមហ៊ុននឹងបើកការកុម្ម៉ង់នៅថ្ងៃទី ២៩ ខែធ្នូខាងមុខ ជាមួយតម្លៃប្រមាណ ៧២០ ដុល្លារសម្រាប់ទីផ្សារស្រុកក្រៅ៕