Nokia 5.4 បង្អួតរូបរាងជាមួយនឹងកាមេរ៉ាក្រោយទំហំ 48 មេហ្គាភិចសែល

ខណៈជិតដល់ថ្ងៃដំណាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីនេះ ក្រុមហ៊ុនទូរស័ព្ទ Nokia បានបង្ហាញរូបរាងសមាជិកថ្មីៗជាហូរហែរ។ កាលពីថ្ងៃច័ន្ទនេះផងដែរ Nokia ក៏បានបង្ហាញសមាជិកថ្មីមួយម៉ូដែល Nokia 5.4 ជាទូរស័ព្ទទំនើបមួយគ្រឿង ដែលមានល្បឿនដំណើរការលឿនជាមួយនឹងការប្រើបន្ទះឈីប Snapdragon 662 និងកាមេរ៉ាថតរូបខាងក្រោយដល់ទៅ 4 គ្រាប់។

Nokia 5.4 announced - Snapdragon 662 for €189

Nokia 5.4 មានអេក្រង់ទំហំ 6.39 អ៊ីង ប្រភេទ LPS LCD ផ្ដល់រូបកម្រិត HD+។ លើសពីនេះ កាមេរ៉ាខាងមុខមានទំហំ 16 មេហ្គាភិចសែល ថតរូបស៊ែលហ្វីបានយ៉ាងស្រស់ស្អាត និងកាមេរ៉ាក្រោយទំហំ 48 មេហ្គាភិចសែល ផ្គួបជាមួយនឹងកាមេរ៉ា Ultrawide 5 មេហ្គាភិចសែល កាមេរ៉ា macro shots និងកាមេរ៉ា depth data ទំហំ 2 មេហ្គាភិចសែល។ បន្ថែមពីនេះទៀត Nokia 5.4 នេះក៏មានកន្លែងស្កេនក្រយៅម្រាមដៃដើម្បីដោះសោប្រកបដោយសុវត្ថិភាពនៅក្បែរនឹងកាមេរ៉ាក្រោយ។

Nokia 5.4 announced - Snapdragon 662 for €189

បន្ទះឈីប Snapdragon 662 គូជាមួយនឹង RAM ទំហំ 4GB និងទំហំផ្ទុកក្នុងម៉ាស៊ីន 64GB និង 128GB ដោយអាចបន្ថែមមេម៉ូរីកាតបាន ធ្វើឱ្យការប្រើរបស់លោកអ្នកឥតដែនកំណត់ឡើយ។ ទូរស័ព្ទនេះដំណើរការដោយប្រើប្រព័ន្ធប្រតិបត្តិការ Android 10 និងត្រៀមលក្ខណៈអាប់ដេតឡើងជំនាន់ Android 11 បន្ថែមភាពទាន់សម័យដល់លោកអ្នកប្រើប្រាស់។ ថាមពលថ្មវិញនោះ គឺមានថ្ម 4000mAh សាកថ្មដោយប្រើខ្សែសាក USB-C ក្នុងល្បឿន 10W

Nokia 5.4 មានពណ៌ស្វាយ និងពណ៌ខៀវសម្រាប់ជ្រើសរើស ដោយនឹងចាប់ផ្ដើមចេញលក់នៅតំបន់អឺរ៉ុបក្នុងតម្លៃ 189 អឺរ៉ូ និងត្រៀមចេញលក់នៅតាមបណ្ដាប្រទេសមួយចំនួនដូចជា ឥណ្ឌា អាមេរិកខាងជើង និងខាងត្បូង មជ្ឈិមបូព៌ា អាហ្វ្រិក និងប្រទេសអាស៊ីមួយចំនួនទៀត៕

ប្រភព៖ GSM Arena