
ស្ងាត់ៗក្រុមហ៊ុន Huawei បានដាក់ចេញនូវស្មាតហ្វូនត្រកូល P មួយទៀត មានរាងស្រដៀងហ្នឹងទូរស័ព្ទ P20 ប៉ុន្តែមានសមត្ថភាពតម្លៃខុសគ្នាឆ្ងាញ។
Huawei P Smart អេក្រង់ ៦,២ អ៊ីញកម្រិត Full HD+ បំពាក់បន្ទះឈីប Kirin 710 និងមាន RAM 3GB រីឯអង្គចងចាំរបស់វាទំហំ 64GB (មានរន្ធបន្ថេម microSD)។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនចិននេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងគ្របដោយផ្ទៃសូហ្វ៊ែរ EMUI។ P Smart មានកម្លាំងថ្ម 3400mAh និងមានកាមេរ៉ាមុខក្រោយ។ ខាងមុខភ្ជាប់ទំហំ 8MP សម្រាប់ថត selfies និងខលវីដេអូ ហើយខាងក្រោយជាកាមេរ៉ាភ្លោះ 13MP មួយគ្រាប់ និង 2MP មួយគ្រាប់។
Huawei P Smart ពេលនេះមានឲ្យកុម្ម៉ង់សម្រាប់ទីផ្សារបារាំង ហើយទំនងនឹងត្រូវដាក់ឲ្យចរាចរលើទីផ្សារចាប់ពីខែមករា ដើមឆ្នាំ២០១៩ ខាងមុខ ចំណែកតម្លៃចាប់ពី ៣០០អឺរ៉ូ ឬប្រហែល ៣៤០ដុល្លារអាមេរិក៕