
ខណៈដែលព័ត៌មានស្ដីពីទូរស័ព្ទ Galaxy S10 កំពុងធ្វើឲ្យពិភពបច្ចេកវិទ្យាចល័តមានការចាប់អារម្មណ៍ ពេលស្រាបតែបែកធ្លាយស្រោមការពាររបស់ក្រុមហ៊ុន olixar ជាច្រើនម៉ូត ដែលបញ្ជាក់ថាស្មាតហ្វូននេះ នឹងបំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់ និងខាងមុខ ២ គ្រាប់។
តាមរយៈរូបស្រោមរបស់ Olixar នេះដែរ យើងក៏សង្កេតឃើញមានរចនាបថឌីហ្សាញស្រដៀងគ្នារវាងស្រោមរបស់ Galaxy S10 Lite និង Galaxy S10 ដោយមានប្រឡោះក្រោមហាក់ល្មមសម្រាប់ lens កាមេរ៉ារៀបជាជួរដេកមាន ៣គ្រាប់អមដោយគ្រាប់ភ្លើងជំនួយមួយទៀតស្ថិតនៅផ្នែកស្ដាំបំផុត។ ដោយឡែកស្រោម Galaxy S10 Plus វិញទំនងអាចបម្រុងប្រឡោះទុកសម្រាប់ lens កាមេរ៉ាដល់ទៅ ៤គ្រាប់ ព្រមទាំងភ្លើង LED មួយទៀតទន្ទឹមគ្នារៀបជាជួរដេកផងដែរ៕