
ក្រោយចេញលក់នៅថៃ និងវៀតណាមបានមួយរយៈពេលនេះរថយន្ត Honda HR-V ប្អូនបង្កើតរបស់ Honda CR-V ជាមួយការឌីហ្សាញបែបថ្មីត្រូវបានក្រុមហ៊ុន Honda ប្រចាំប្រទេសកម្ពុជាប្រកាសចេញលក់ហើយជាមួយតម្លៃប្រមាណ ៤៣,៥០០ ដុល្លារ។
រថយន្ត Honda HR-V បានបំពាក់ Options ប្រព័ន្ធការពារសុវត្ថិភាព និងគ្រឿងតុបតែងថ្មីៗ ជាច្រើនទាំងផ្នែកខាងក្រៅ និងខាងក្នុង ដែលធ្វើឲ្យរថយន្ត Honda HR-V កាន់តែមានភាពទំនើប និងទាក់ទាញបំផុត។
រថយន្តនេះជាប្រភេទរថយន្ត ៥ កៅអី មានកម្លាំងម៉ាស៊ីន ១, ៨ លីត្រ តូចជាង Honda CR-V ដែលមានកម្លាំងម៉ាស៊ីន ២.០ លីត្រ ហើយមានម៉ាស៊ីន ៤ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៤១ សេះ និងប្រើប្រេងឥន្ធនៈជាមធ្យម ៦,៧ លីត្រក្នុងចម្ងាយ ១០០ គ.ម។ ក្នុងនោះវាក៏មានប្រព័ន្ធសុវត្ថិភាពមានដូចជាហ្វ្រាំង ABS, ប្រព័ន្ធរក្សាលំនឹងអេឡិចត្រូនិក និងពោងសុវត្ថិភាពចំនួន ។ នៅលើប្រភេទ L មានបន្ថែមកាមេរ៉ាមើលក្រោយ និង Sensor ទឹកភ្លៀងផងដែរ៕