ស្អាតកប់!​ ដឹងពីថ្ងៃបង្ហាញខ្លួនរថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ២០២២

មួយរយៈខ្លីចុងក្រោយនេះ​​ ឃើញមានព័ត៌មាននៃរថយន្ត Toyota Land Cruiser ជំនាន់ថ្មី (ស៊េរីឆ្នាំ២០២២) បានបង្ហាញជាបន្តបន្ទាប់​ ហើយថ្មីៗនេះ យោងតាមរបាយការណ៍មួយពីគេហទំព័រជប៉ុន Best Car បានឲ្យដឹងថា រថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ២០២២ នឹងបង្ហាញខ្លួនជាផ្លូវការ នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។

ប្រភពបានឲ្យដឹងថា រថយន្ត SUV ប្រណីតនេះនឹងបន្តប្រើគ្រោងឆ្អឹងចាស់ដដែល តែទោះជាយ៉ាងណាក៏ដោយ វានឹងទទួលបានកែកុនច្រើន រួមទាំង ការប្រើម៉ាស៊ីនថ្មី, ការអាប់ដេតប្រអប់លេខ និង ប្រព័ន្ធបូម ជាដើម។

សូមបញ្ជក់ថា រថយន្ត Land Cruiser ជំនាន់ថ្មី នឹងប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ turbocharged V6 ជាមួយនឹងប្រព័ន្ធ Hybrid។ មិនតែប៉ុណ្ណោះ វាក៏អាចមានជម្រើសម៉ាស៊ីនម៉ាស៊ូត ចំណុះ ៣,៣លីត្រ turbodiesel ផងដែរ ៕
ប្រភព៖ motor1