មានពន្លឺមួយ រថយន្ត Toyota Highlander ជំនាន់ថ្មី អាចកាន់តែឡូយ

ថ្មីៗនេះ ក្រុមហ៊ុន Toyota បានចុះប៉ាតង់ឈ្មោះរថយន្តថ្មីមួយទៀត​ ដែលក្នុងប៉ាតង់នោះបានបង្ហាញពីឈ្មោះរថយន្តមួយឈ្មោះ​ Grand Highlander ។
យ៉ាងណាមិញ ជុំវិញព័ត៌មានអំពីរថយន្តមួយនេះ នៅមិនទាន់ទូលំទូលាយនៅឡើយ​ ប៉ុន្តែជាមួយគ្នានេះគេដឹងថា វាគឺជារថយន្ត​ប្រភេទ​ SUV ដោយឡែកឈ្មោះ​ Highlander អាចរំឮកឲ្យឃើញថា អាចជារថយន្ត Toyota Highlander ដោយថែមពាក្យ Grand នៅពីខាងមុខ អាចមានន័យថា ជារយន្ត Toyota Highlander ជំនាន់ថ្មី ដែលមានរូបរាងធំជាងរថន្ត Toyota Highlander ធម្មតា ។

តាមរយៈប៉ាតង់ថ្មីនេះ បានរកឃើញ ក្រោយមានរបាយការណ៍បង្ហាញថា រថយន្ត Toyota Sequoia នឹងត្រូវឈប់ផលិតក្នុងឆ្នាំ២០២២ នៅរោងចក្រ Princeton នៃរដ្ឋ Indiana ដើម្បីរៀបចំឡើងវិញសម្រាប់ផលិតរថយន្ត Highlander វិញ​៕
ប្រភព៖ carscoops