Google, Microsoft និង Samsung ជាប់ពាក់ព័ន្ធនឹងបណ្ដឹងប៉ាតង់របស់សហរដ្ឋអាមេរិកច្រើនជាងគេនៅឆ្នាំមុន

បរទេស៖ ប៉ាតង់រួម Unified Patentsបានឱ្យដឹងកាលពីថ្ងៃទី 5 មករាថា ក្រុមហ៊ុន Google, Microsoft និង Samsung បានប្រឈមនឹងរឿងក្ដីប៉ាតង់ 42, 39 និង 36 នៅសហរដ្ឋអាមេរិកនៅឆ្នាំ 2020។ នៅក្នុងនោះដែរ ប៉ាតង់នោះក៏បានបញ្ជាក់ឱ្យដឹងផងដែរថា បណ្ដឹងទាំង 36 របស់ក្រុមហ៊ុន Samsung គឺជាបណ្តឹងមិនទាន់ដោះស្រាយរួច ហើយចំនួនរឿងក្ដីប៉ាតង់ដែលមានចំនួនជិត 60 ពេលដែលការចោទប្រកាន់ត្រូវបានលុបចោល និងការបញ្ចប់រឿងក្ដីដោយសន្តិវិធីត្រូវបានរាប់បញ្ចូលសរុប។

ភាគច្រើននៃពាក្យបណ្ដឹងទាំង 60 ឬច្រើនជាងនេះមានជាប់ទាក់ទងនឹងផលិតផល និងបច្ចេកវិទ្យារបស់ Samsung ដែលមានដូចជាឧបករណ៍អេឡិចត្រូនិច ទូរស័ព្ទស្មាតហ្វូន បរិក្ខារទាក់ទងឥតខ្សែ និងអេក្រង់ផ្សេងៗ។ ពាក្យបណ្ដឹងទាំងនេះត្រូវបានដាក់ដោយអង្គភាពដែលមិនមានការអនុវត្តជាច្រើន (NPE) ដែលត្រូវបានគេស្គាល់ជាទូទៅជា JOLED និង Divx

យោងតាមរបាយការណ៍ថ្មីរបស់ Unified Patents បានឱ្យដឹងថា Samsung គឺជាសហគ្រាសមួយដែលបានដាក់ពាក្យស្នើសុំប៉ាតង់សាកល្បង (Patent Trial) និងក្រុមចៅក្រមកាត់ក្ដីសម្រាប់ប៉ាតង់ និងនិមិត្តសញ្ញាម៉ាកច្រើនជាងគេនៅឆ្នាំ 2020។ លើសពីនេះ ក្រុមហ៊ុន Apple មានចំនួនពាក្យបណ្ដឹងប៉ាតង់ចំនួន 95 ហើយក្រុមហ៊ុន Google មានបណ្ដឹងប៉ាតង់ចំនួន 58

បច្ចុប្បន្ន ក្រុមហ៊ុន Samsung កំពុងពង្រឹងបន្ថែមនូវផលបត្រប៉ាតង់របស់ខ្លួនដោយបន្ថែមការស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមទៀតដើម្បីទប់ទល់នឹងហានិភ័យពី NPE។ គិតត្រឹមដំណាច់ត្រីមាសទី 3 ឆ្នាំ 2020 ក្រុមហ៊ុននេះមានកម្មសិទ្ធិបញ្ញាប៉ាតង់សរុបចំនួន 194.600 ជុំវិញពិភពលោក ដោយក្នុងនោះរួមមានប៉ាតង់ប្រហែលជាង 77.000 នៅសហរដ្ឋអាមេរិក៕

ប្រភព៖ Business Korea