
បរទេស៖ យោងតាមរបាយការណ៍ពីក្រុមហ៊ុន TOYOTA បានឲ្យដឹងថា រថយន្ត Toyota Harrier ឆ្នាំ ២០២០ កំពុងក្លាយជារថយន្តដែលលក់ដាច់ខ្លាំងបំផុត ដោយគិតចាប់ពីថ្ងៃប្រកាសចេញ រហូតមកទល់ពេលនេះមានអ្នកបញ្ជាទិញរហូតដល់ ១០គ្រឿងឯណោះ ។ សូមបញ្ជាក់ថា រថយន្ត Toyota Harrier ឆ្នាំ ២០២០ បានប្រកាសចេញនៅក្នុងខែមិថុនាឆ្នាំ ២០២០ ។
ប្រភពបានឲ្យដឹងថា រោងចក្ររបស់ TOYOTA មិនអាចបំពេញតាមតម្រូវការដ៏ច្រើនលើសលប់នេះបាន ដូចនេះអាចធ្វើឲ្យអតិថិជនត្រូវរង់ចាំរហូតដល់យូរខែ ។ ទាក់ទងជាមួយគ្នានេះគេហទំព័រ BestCarWeb បានឲ្យដឹងថា Toyota Harrier ឆ្នាំ ២០២០ មានកំណើនចំនួនលក់ ៤៦១,៧% កាលពីខែវិច្ឆិកាឆ្នាំ ២០២០។
សូមបញ្ជាក់ថា សម្រាប់រថយន្ត Toyota Harrier ឆ្នាំ ២០២០ រោងចក្រ TOYOTA អាចមានលទ្ធភាពផលិតបានតែ ១ម៉ឺនគ្រឿងប៉ុណ្ណោះក្នុងមួយខែ។ ដូចនេះអតិថិជននៅជប៉ុនដែលបានកុម្ម៉ង់ទិញនៅខែវិច្ឆិកាឆ្នាំ ២០២០ នឹងត្រូវចាំយូររហូតដល់ដើមខែឧសភាឆ្នាំ ២០២១ ខណៈអ្នកទិញនៅខែធ្នូ ត្រូវរង់ចាំដល់ខែកក្កដាឆ្នាំ ២០២១ ទើបទទួលបានរថយន្ត៕
ប្រភព៖ Xehay