ទាល់តែឃើញការធ្វើតេស្តផ្ទាល់ភ្នែកទើបដឹងថា Toyota Sienna ស៊េរីឆ្នាំ២០២១ ខ្លាំងប៉ុណ្ណា

បរទេស៖ រថយន្ត Toyota Sienna ស៊េរីឆ្នាំ២០២១ ត្រូវបានគេទទួលស្គាក់ថា ជាប្រភេទរថយន្តសម្រាប់លក្ខណៈគ្រួសារ​​​ដ៏សីវិល័យ និងថ្លៃថ្នូរមួយក្នុងសង្គម ហើយវាមិនត្រឹមតែផ្ដល់នូវប្រណីតភាពជូនអ្នកជាម្ចាស់របស់វាប៉ុណ្ណោះទេ ថែមទាំងជាអ្នកការពារពីគ្រោះថ្នាក់ដ៏អស្ចារ្យមួយផងដែរ ។

កាលពីពេលថ្មីនេះ រថយន្ត Toyota Sienna ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួននៅក្នុងការធ្វើតេស្តសុវត្ថិភាព ជាមួយនឹងវិទ្យាស្ថាន Insurance Institute for Highway Safety (IIHS) ដោយក្នុងនោះលទ្ធផលបង្ហាញថា វាផ្តល់សុវត្ថិភាពជាងស៊េរីមុនៗ ទទួលបានពិន្ទុសរុប Top Safety Pick+ ដែលមានន័យថា ល្អបំផុត ។ រថយន្ត Sienna ថ្មីនេះមានបំពាក់បច្ចេកវិទ្យាសុវត្ថិភាព Toyota Safety Sense 2.0 មកស្តង់ដារ ព្រមទាំងប្រព័ន្ធប៉ុងពីរ AWD ទៀតផង។

គួរឲ្យដឹងថា បំពាក់ម៉ាស៊ីន Hybrid ដោយគួបផ្សំម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ២ ដែលបង្កើតកម្លាំងបានសរុប ២៤៣សេះ។ Toyota អះអាងថា រថយន្ត Hybrid នេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៧លីត្រ/១០០គីឡូម៉ែត្រ ហើយមានតម្លៃចាប់ពី ៣៤ ៤៦០ដុល្លារ លើទីផ្សារបរទេស។

ខាងក្រោមនេះ គឹជាវីដេអូធ្វើតេស្តសុវត្ថិ ភាពជាក់ស្ដែង ដោយបើកបុកពីផ្នែកខាងមុខក្នុងល្បឿនលឿន​ ប៉ុន្តែមិបបណ្ដាលគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកបើកបរឡើយ ៕
ប្រភព៖ iihs