តោះទៅទស្សនារូបភាពមួយចំនួនដែលថតចេញពីកាមេរ៉ា Huawei P20 និង Huawei P20 Pro ឃើញហើយសឹងមិនគួរឲ្យជឿ!

ធ្លាប់តែរូបភាពដែលថតតារាបរទេស ថតចេញទូរស័ព្ទ P20 និង P20 Pro របស់ក្រុមហ៊ុន Huawei ពីស្រុកក្រៅ

ពេលនេះ បានឃើញរូបថតតារាស្រុកខ្មែរវិញតើយ៉ាងណាដែរ? រូបថតទាំងនោះ ធ្វើឲ្យយើងសឹងតែ​មិន​ជឿ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 Huawei P20 Pro អាច​ផ្តិត​យក​រូបភាព​យ៉ាង​ស្រស់ស្អាត​ដល់​ថ្នាក់​ហ្នឹង​សោះ​បើទោះបីជា​ពន្លឺ​ខ្សោយ​ក៏ដោយ។

សម្រាប់រូបថតទាំងនោះ ត្រូវបាន Huawei ប្រចាំ​កម្ពុជា រៀបចំ​កម្មវិធី​ប​ង្ហា​ញ​នូវ​សមត្ថភាព​ពិត​នៃ​ការ​ផ្តិតរូប របស់​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក​ប្រចាំឆ្នាំ ២០១៨ Huawei P20 តម្លៃ $689 និង Huawei P20 តម្លៃ $859 ក្នុងចំណោម​តារា​ប្រុស​ស្រីល្បីៗ អ្នក​ថតរូប​អាជីព និង​មិត្ត​អ្នកសារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី ១៥ មិថុនា ​ឆ្នាំ២០១៨ នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​អន្តរជាតិ CSIC នៃ​ក្រុមហ៊ុន​Huawei អគារ Exchange Square។

លោក ឡាង សុ​លី​ណា ជាង​ថតរូប​អាជីព​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​មួយរូប​បាន​ឲ្យ​ដឹង “Huawei P20 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ស្រស់ស្អាត​ទាក់ទាញ តួរ​ធ្វើ​ពី​កញ្ចក់ និង​លោហ​ធាតុ​​ដ៏​រលើបរលោង ការពារ​ធូលី និង​ការពារ​ទឹក​ថែម​ទៀតផង។ P20 មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ភ្ជាប់​ជាមួយនឹង microSD Card មាន​រ៉េ​ម​ទំហំ 4GB ។ រឹតតែ​ពិសេស កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ ដែល​កាមេរ៉ា​សម្រាប់​ចាប់យក​រូបភាព​ពណ៌​មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ា​សម្រាប់​ចាប់យក​រូបភាព​ស​ខ្មៅ​មាន​ទំហំ 20MP f/1.6 monochrome sensor។ ចំណែកឯ​កាមេរ៉ា​មុខ​វិញ​មាន​ទំហំ​រហូតដល់​ទៅ 24 MP មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ផ្តិត​យក​រូបភាព Selfie បាន​ស្អាត​ល្អ។ Huawei P20 មាន​ថាមពល​ថ្ម​ទំហំ 3400mAh ប្រើប្រាស់​នូវ​បច្ចេកវិទ្យា fast charging។

ចំណែកឯ Huawei P20 Pro វិញ ប្រើប្រាស់​នូវ​កាមេរ៉ា​ខាងក្រោយ Leica ចំនួន 3 គ្រាប់ មាន​បី​ទំហំ គឺ 40MP+8MP+20MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា AI។ ចំពោះ​កាមេរ៉ា Selfie វិញ ស្មា​ត​ហ្វូ​ន Huawei P20 Pro បាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ 24MP ដូចគ្នា​ទៅនឹង​ស្មា​ត​ហ្វូ​ន Huawei P20 ហើយ​កាមេរ៉ា​មុខ​នេះ ក៏​អាច​ប្រើប្រាស់​នូវ​មុខងារ Light Fusion បាន​ផងដែរ។ ស្មា​ត​ហ្វូ​ន​នេះ​មាន​រ៉េ​ម​ទំហំ 6GB និង​ម៉េ​មូ​រី​ទំហំ 128GB។ ស្មា​ត​ហ្វូ​ន​នេះ​មាន​ថាមពល​ថ្ម 4,000mAh ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Huawei’s SuperCharger fast charging។
លោក សុ​លី​ណា​បន្ថែមថា៖ “បើ​ចង់បាន​រូបថត​ស្អាត ស្រឡាញ់​ការថតរូប រូបថត​ស្រស់ស្អាត​ដូច​កាមេរ៉ា​អាជីព Huawei P20 P20 Pro គឺជា​ជម្រើស​ល្អ​បំផុត ធានាថា​មិន​ខកបំណង មិន​ថា​ពេលណា ទីកន្លែង​ណា រឺ​កន្លែង​ដែល​គ្មាន​ពន្លឺ​ក៏ដោយ ក៏​យើង​នូវតែ​ទទួលបាន​រូបថត​ច្បាស់​ល្អ​ជាមួយនឹង​កាមេរ៉ា Leica ដែល​ពាក់​នៅលើ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ។

គួររំលឹកថា​កំពូល​ស្មា​ត​ហ្វូ​ន Huawei P20 P20 Pro កំពុង​ដណ្តើមបាន​ពាន់រង្វាន់​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ល្អ​ឯក មាន​កាមេរ៉ា​ថតរូប​ស្អាត​ដាច់​គេ​ប្រចាំ​ឆាំ២០១៨ ពី TIPA។ បច្ចុប្បន្ន Huawei P20 មានតម្លៃ $689 ថែម កាស Wireless Huawei FreeBuds, ជ​ញ្ចី​ង​សុខភាព Huawei Smart Scale, ស៊ីម​ស្មា​ត កញ្ចប់​ធំ​ហ្មង 24 សប្តាហ៍ សរុប​ជា​សាច់ប្រាក់ $289 ចំណែកឯ P20 Pro មានតម្លៃ $859 ថែម កាស Wireless Huawei FreeBuds និង ស៊ីម​ស្មា​ត កញ្ចប់​ធំ​ហ្មង 24 សប្តាហ៍ សរុប​ជា​សាច់ប្រាក់ $269” នៅ​គ្រប់​ហាង​លក់​ទូរ​សព្ទ ហាង​ដែលមាន​បុគ្គលិក​ផ្នែក​លក់ រឺ ហាង​ដែលមាន​ស្លាក​សញ្ញា Huawei៕