ប្អូនបង្កើតរបស់ Nokia 6.1 Plus (X6) គឺទូរស័ព្ទ Nokia 5.1 Plus (X5) មកដល់ខ្មែរហើយ

រាជធានី​ភ្នំពេញ៖ HMD Global ដែលជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទូរស័ព្ទ Nokia បានប្រកាស​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ ២០ ខែធ្នូ ឆ្នាំ ២០១៨ ក្នុងការ​ដាក់ចេញ​ស្មា​ត​ហ្វូ​ន​ក្បាល​ឆក​ថ្មី​ទូរស័ព្ទ  Nokia 5.1 Plus សម្រាប់​ទីផ្សារ​កម្ពុជា ជាមួយនឹង​តម្លៃ ២១៩ ដុល្លារ ដោយមាន​ថែម​ជូន​ស្រោម​ការពារ ស្គ្រី​ន​ការពារ​អេក្រង់ និង​កាបូប Nokia ដ៏​ស្រស់ស្អាត​មួយ។

លោក គៀង សុខ​ផេង អ្នកគ្រប់គ្រង​ក្រុមហ៊ុន HMD Global  ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ឡាវ បាន​ប្រាប់​អ្នកយកព័ត៌មាន​របស់​គេហទំព័រ The Plus News តាមរយៈ​ទូរស័ព្ទ​ថា៖ ក្រុមហ៊ុន​ចង់​នាំយក​ស្មា​ត​ហ្វូ​ន​តម្លៃ​សមរម្យ ជាមួយនឹង​សមត្ថភាព​ដំណើរការ​លឿន ដើម្បី​ផ្គាប់ចិត្ត​អតិថិ​ន​កម្ពុជា បន្ទាប់ពី​ទទួលជោគជ័យ​យ៉ាង​សម្បើម​លើ​ម៉ូ​ឌែ​ល​ជាច្រើន​កន្លងមក ដូចជា Nokia 6, Nokia 6 (2018), Nokia 7 plus, Nokia 2.1, Nokia 6.1 Plus និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយចំនួនទៀត។

អ្នកគ្រប់គ្រង​ខាងលើ​បន្ថែមថា សម្រាប់​ទូរស័ព្ទ Nokia 5.1 Plus ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​ក្បាល​ឆក​ដូច Nokia 6.1 Plus ដែរ ប៉ុន្តែ​មាន​សមត្ថភាព​ទាប​ជាង​បន្តិច។ ទូរស័ព្ទ​នេះ ប្រើ​អេក្រង់ 5.86 អ៊ី​ញ ប្រភេទ​កោង 2.5D អាច​បង្ហាញ​រូបភាព HD+ 720×1520 ភិ​ច​សែ​ល។ ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប MediaTek Helio P60 SoC មាន Ram ទំហំ 3GB និង​ទំហំ​ផ្ទុក 32GB ហើយ​មាន​ថាមពល​ថ្ម​ដូចគ្នា​ទៅនឹង​ស្មា​ត​ហ្វូ​ន Nokia 6.1 Plus គឺ 3,060mAh។

ចំពោះ​កាមេរ៉ា Nokia 5.1 Plus ប្រើ​កាមេរ៉ា​ភ្លោះ 13MP+5MP នៅ​ផ្នែក​ខាងក្រោយ​លើ​កម្រិត Aperture f/2.0 និង​មាន​កាមេរ៉ា​ខាងមុខ​ទំហំ 8MP ជាមួយនឹង​កម្រិត Aperture f/2.2 និង​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 ហើយ​អាច​ធ្វើការ Update ទៅកាន់ Android 9 Pie ក្នុងពេលឆាប់ៗនេះដែរ។

 

ទូរស័ព្ទ Nokia 5.1 Plus មាន​លក់​នៅ​ទីផ្សារ​កម្ពុជា​ហើយ ចាប់ពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ នេះ​តទៅ​ដោយ​ប្រិយមិត្ត​ទាំងអស់​អាច​រក​ជាវ​បាន​នៅតាម​ហាង​លក់​ទូរស័ព្ទ​ទូទាំងប្រទេស។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ 012879 707៕