
ធ្មេចបើកៗ ឈានមកដល់ថ្ងៃដែលក្រុមហ៊ុន Samsung រៀបចំព្រឹត្តិការណ៍ Galaxy Unpacked 2021 ដូចដែល The Plus News បានជម្រាបជូនលោកអ្នកកាលពីប៉ុន្មានថ្ងៃមុននេះ។
នាយប់ថ្ងៃទី 14 ខែមករា នេះដែរ ក្រុមហ៊ុន Samsung អេឡិចត្រូនិចនឹងធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ Galaxy Unpacked 2021 របស់ខ្លួននៅតាមគេហទំព័រផ្លូវការ គេហទំព័រសារព័ត៌មាន និងគណនី YouTube របស់ខ្លួន វេលាម៉ោង 10:00 នាទីយប់។ ដូចនេះ សូមកុំភ្លេចចូលរួមទស្សនាឱ្យបានកុះករ ដើម្បីដឹងថាមានផលិតផលអ្វីខ្លះដែលនឹងបង្ហាញខ្លួន។ តើអាចជាទូរស័ព្ទទំនើប Samsung ស៊េរី Galaxy S21 ដែរឬយ៉ាងណា!
តំណភ្ជាប់សម្រាប់ទស្សនាលើ YouTube: Galaxy Unpacked January 2021: Livestream