
ថ្មីៗនេះក្រុមហ៊ុន Honda បានប្រកាសនូវវត្តមានរថយន្តភីកអាប់ស៊េរីឆ្នាំ២០២១ របស់ខ្លួនដែលមានឈ្មោះថា Honda Ridgelineជាមួយតម្លៃជាង៣ម៉ឹនដុល្លារ។
Honda Ridgeline ជំនាន់ថ្មីនេះ ត្រូវបានរចនារូបរាងខាងក្រៅមើលទៅហាក់ដូចជាមានអំណាចនិងកាចជាងជំនាន់មុន ចាប់តាំងពីគម្របម៉ាស៊ីនថ្មី, ប៉ាណាមុខនិងកាងមុខថ្មីផងដែរ ។
រថយន្តភីកអាប់មួយនេះមានបំពាក់ម៉ាស៊ីនចំណុះ៣,៥លីត្រ ទំហំ៦ស៊ីឡាំង មានកម្លាំង២៨០សេះដំណើរការដោយប្រអប់លេខអូតូ៩វគ្គ និងប៉ុងពីរមកស្តង់ដារតែម្តង។
ចំពោះប្រព័ន្ធសុវត្ថិភាព Honda Ridgeline ឆ្នាំ ២០២១ បានបំពាក់មកនូវមុខងារដូចជា Collision Mitigation Braking System with Forward Collision Warning, Lane Keeping Assist System, Road Departure Mitigation with Lane Departure Warning និង Adaptive Cruise Control ជាដើម។
សូមជម្រាបជូនថា រថយន្ត Honda Ridgeline ស៊េរីឆ្នាំ ២០២១ ដែលជារថយន្តភីកអាប់ ស័ក្ដិសមសម្រាប់រត់លើផ្លូវលំបាកនេះ មានតម្លៃ ចាប់ពី ៣៧ ៦៦៥ដុល្លារ សម្រាប់ទីផ្សារសកល ៕
ប្រភព៖ carscoops