
រថយន្ត Nissan Kicks ស៊េរីឆ្នាំ ២០២១ បានក្លាយជារថយន្ត SUV ខ្នាតតូចដ៏ទាន់សម័យ ជាមួយនឹងរូបរាងខាងក្រៅដ៏អស្ចារ្យ និងផ្ទៃខាងក្នុងធំទូលាយហាក់ដូចជាមិនសមជាមួយរូបរាងឡើយ ។
ក្នុងកញ្ចប់ថវិការចាប់ពី ២ម៉ឺនដុល្លារ រថយន្ត Nissan Kicks ស៊េរីឆ្នាំ ២០២១ បានបំពាក់មកនូវជាមួយមុខងារកម្សាន្ត និងបច្ចេកវិទ្យាមួយចំនួនដូចជា infotainment, Apple CarPlay និង Android Auto ជាដើម ។
និយាយពីផ្នែកម៉ាស៊ីន រថយន្តនេះបំពាក់ ម៉ាស៊ីន ៤ ស៊ីឡាំង កម្លាំង ១២២ សេសដែលផ្តល់នូវថាមពលគ្រប់គ្រាន់ ប៉ុន្តែមិនអំណោយផលសម្រាប់អ្នកដែលចង់បានរថយន្តល្បឿនលឿនឡើយ ហើយក៏មិនមែនជារថយន្តប្រភេទ all-wheel drive នោះទេ។
Nissan បានអះអាងថា យើងអាចចាប់ផ្ដើមពីល្បឿន ០ ទៅ ៩៦.៥ គីឡូម៉ែត្រក្នុង ១ម៉ោង ដោយប្រើរយៈពេលតែ ៩.៧ វិនាទី ប៉ុណ្ណោះ។
ជាចំណុចសំខាន់មួយទៀត រថយន្ត Nissan ម៉ូឌែល Kicks នេះ បានក្លាយជារថយន្តចំណាត់ថ្នាក់លេខ១ ក្នុងចំណោមរថយន្តទាំង ១០ ដែលស៊ីសាំងតិចបំផុត ៕
ប្រភព៖ caranddriver