
យោងតាមប្រភពនៅក្នុងស្រុកបានឲ្យដឹងថា រថយន្ត SUV ជំនាន់ថ្មីរបស់ TOYOTA គឹ Rush TRD ស៊េរីឆ្នាំ ២០២១ បាន និងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងហើយ ជាមួយតម្លៃសមរម្យត្រឹមតែខ្ទង់ ៣៧ ៥០០ដុល្លារ ប៉ុណ្ណោះ ។
ក្នុងកញ្ចប់ថវិការប៉ុននេះ TOYATA បានបំពាក់បច្ចេកវិទ្យាថ្មីៗ ព្រមទាំងការរចនារូបរាងខាងក្រៅយ៉ាងពិសេស ខុសប្លែកពី Rush TRD ជំនាន់មុន ។
Rush TRD ស៊េរី ២០២១ រចនាជាមួយកៅអី ៣ ជួរ មាន ៧កៅអី ដោយកៅអីជួរទីពីរ និងទីបីអាចបត់ជារៀងអក្សរ L។ រថយន្តមួយនេះប្រើយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ មានកញ្ចក់មើលក្រោយអាចបញ្ជាដោយថាមពលអេឡិចត្រូនិក ចង្កៀងក្រោយបំពាក់អំពូលប្រភេទ LED។
ចំពោះប្រព័ន្ធសុវត្ថិភាព នៅក្នុងរថយន្តនេះមានដូចជា កាមេរ៉ាក្រោយមាន Sensor ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត ប្រព័ន្ធបើកបរពេលឡើងចំណោត HACពោងសុវត្ថិភាពចំនួន ៨ ប្រព័ន្ធគ្រប់គ្រងលំនឹង (VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធបែងចែកសម្ពាធហ្រ្វាំង (EBD) ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព (ABS)។
សម្រាប់ផ្នែកម៉ាស៊ីន Rush TRD ស៊េរី ២០២១ បំពាក់ម៉ាស៊ីន 1.5L ប្រអប់លេខ E 4-Speed AT ប្រភេទនែការបើកបរ 2WD។ រថយន្តនេះ ត្រូវបានគេចាត់ជារថយន្តជាលក្ខណៈគ្រួសារ ដែលសន្សំសំច័យខ្ពស់បំផុត ទាំងតម្លៃ និងការប្រើប្រាស់ឥន្ធនៈ ៕