
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda បានបង្ហើបថា ខ្លួននឹងបញ្ចេញរថយន្ត HR-V ជំនាន់ថ្មី នៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ ព្រមជាមួយការបំពាក់ម៉ាស៊ីន Hybrid ទៀតផង ។ សូមបញ្ជាក់ថា ប្រសិនបើដូច្នេះមិនមែនមានន័យថា រថយន្តមួយនេះ នឹងក្លាយជារថយន្តដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Honda ដែលបំពាក់ម៉ាស៊ីន Hybrid ។
ប្រភពបានឲ្យដឹងទៀតថា រថយន្ត SUV ខ្នាតតូចនេះ នឹងប្រើប្រាស់ឈ្មោះ HR-V e:HEV ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Honda ក្នុងការបម្លែងគ្រប់ម៉ូដែលពេញនិយមរបស់ខ្លួនទៅជារថយន្តអគ្គិសនីនៅអឺរ៉ុប ត្រឹមឆ្នាំ២០២២។
ទាក់ទងជាមួយគ្នានេះ ប្រភពពីខាងក្រៅមួយទៀតបានប្រាប់ថា រថយន្ត HR-V e:HEV ទំនងជាប្រើប្រព័ន្ធ Hybrid ដូចទៅនឹងម៉ូដែល Jazz e:HEV ដែរ គឺ ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ i-VTEC ដំណើរការជាមួយម៉ូទ័រអគ្គិសនី ២ និងអាគុយ Hybrid មួយ ព្រមទាំងប្រអប់លេខប្រភេទ fixed-gear ដែលមានកម្លាំង ១០៧សេះ ៕
ប្រភព៖ carscoops