
ក្រុមហ៊ុន Ford កាលពីពេលថ្មីៗនេះ បានប្រកាសចេញរថយន្ត Ranger ប្រភេទថ្មីមួយទៀតហៅថា Ranger MS-RT ដែលមានលក្ខណៈស្រដៀងគ្នាជាមួយ Ranger Raptor ។
រថយន្តនេះ បំពាក់ម៉ាស៊ីនម៉ាស៊ូត biturbo ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២១០សេះ ដំណើរការប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ ដូច Ranger Raptor ដែរ។
ផ្នែកខាងក្នុងនៃរថយន្ត Ranger MS-RT មានបំពាក់ពូកស្បែករំលេចដោយថ្នេរដេរពណ៌ទឹកក្រូច, ប្រព័ន្ធភ្លើង Ambient Lighting, កៅមុខមានមុខងារកម្តៅ, ប្រព័ន្ធកម្សាន្ត SYNC3 លើអេក្រង់ Touchscreen ទំហំ ៨អ៊ីញ និងកម្រាលជើង MS-RT ផងដែរ។
ដោយឡែការរចនាខាងក្រៅវិញ រថយន្ត Ranger MS-RT មានដូចជា សំណាញ់ប៉ាណាមុខ Carbon Fiber ធ្វើឡើងដោយដៃ ហើយមានអំពូលកាត់អ័ព្ទបង្កប់ក្នុងនោះ, កាងចំហៀង, យ៉ាន់ Alloy ២០អ៊ីញ និងគម្របកញ្ចក់ចំហៀងលេងម៉ូដ Carbon Fiber ជាដើម។
សូមបញ្ជាក់ថា យ៉ាងណាមិញនៅមិនទាន់មានការបង្ហាញនូវតម្លៃនៃរថយន្តស៊េរីមួយនេះឡើយ ៕