Nokia ត្រៀមបង្ហាញទូរស័ព្ទម៉ូដែលថ្មីៗជាច្រើនម៉ូដែលក្នុងត្រីមាសទី 1 និងទី 2 ឆ្នាំនេះ

បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nokiapoweruser បានឱ្យដឹងថា ក្រុមហ៊ុន HMD Global កំពុងត្រៀមបង្ហាញទូរស័ព្ទដែលជាសមាជិកថ្មីរបស់ខ្លួនមួយចំនួនដែលមានចាប់ទូរស័ព្ទ Nokia ស៊េរី 1.4 រហូតដល់ Nokia 7.3 និង 7.4 ជាដើម។ ម៉ូដែលដែលនឹងចេញមុខមុនគេ គឺម៉ូដែល Nokia 1.4 ដែលត្រូវបានគេរៀបចំកាលវិភាគបង្ហាញខ្លួននៅក្នុងខែកុម្ភៈខាងមុខនេះ។

សម្រាប់ទូរស័ព្ទបន្ទាប់ទៀតដែលមាននៅក្នុងបញ្ជីនេះដូចជា Nokia 6.3 និង Nokia 6.4 5G និងប្រហែលជាបង្ហាញខ្លួននៅចុងត្រីមាសទី 1 ឬនៅដើមត្រីមាសទី 2 ឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរ គេជឿថា ទូរស័ព្ទដែលមានកូដសម្គាល់ Quicksilver ដែលបានលេចមុខក្នុងព័ត៌មានចចាមអារ៉ាមកាលពីប៉ុន្មានថ្ងៃមុនអាចជាទូរស័ព្ទ Nokia 6.3 ឬ 6.4 5G។

លើសពីនេះ ទូរស័ព្ទម៉ូដែលចុងក្រោយដែលគេគ្រោងនឹងបង្ហាញមុខជាផ្លូវការនោះ អាចនឹងជាទូរស័ព្ទម៉ូដែល Nokia 7.3 ឬ Nokia 7.4 5G អាចនឹងបង្ហាញខ្លួននៅចុងខែកុម្ភៈ ឬដើមខែមីនា។

សម្រាប់ព័ត៌មានលម្អិតថាទូរស័ព្ទម៉ូដែលទាំងនេះមានប្រភពច្បាស់មកពីប្រភពមួយណានោះទេ ប៉ុន្តែ ក្នុងចំណោមទូរស័ព្ទ Nokia ដែលគេគ្រោងនឹងបង្ហាញនៅក្នុងឆ្នាំនេះ យ៉ាងហោចណាស់មានទូរស័ព្ទស្មាតហ្វូនចំនួន 4 ម៉ូដែល ដែលអាចប្រើប្រព័ន្ធបណ្ដាញ 5G បាន។ ហើយ Nokia ទំនងជាដាក់បញ្ចូលទូរស័ព្ទម៉ូដែល 5.5 និង 8.4 នៅក្នុងការបង្ហាញផលិតផលនៅក្នុងឆ្នាំនេះផងដែរ៕

ប្រភព៖ GSM Arena