
កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន Lenovo បានធ្វើឲ្យពិភពស្មាតហ្វូនកក្រើកជាថ្មីជាមួយនឹងកំពូលស្មាតហ្វូន Z៥ Pro GT ដែលយើងអាចនិយាយថាជាំស្មាតហ្វូនដំបូងគេលើពិភពលោកដែលមានរ៉េមធំ ១២ GB និងប្រើឈីបខ្លាំងជំនាន់ចុងក្រោយ Snapdragon ៨៥៥។
ក្រៅពីខ្លាំងរឿងនេះ វាជាស្មាតហ្វូនលើកដំបូងរបស់ Lenovo ដែលបានលោតកាណុងកាមេរ៉ាខាងក្រោយកើនដល់ ៣ គ្រាប់ និងមានអេក្រង់លាតធំ រំលេចម៉ូតតំណក់ទឹក ជាកន្លែងបំពាក់កាមេរ៉ាមុខ សូម្បីតែរចនាបថរូបរាង ក៏ឌីហ្សាញបែបទាន់សម័យដែរ។
Lenovo Z5 Pro GT ភ្ជាប់ទំហំអេក្រង់ ៦,៤អ៊ីញ Super AMOLED ជាមួយមុខងារស្កេនក្រយៅដៃក្រោមអេក្រង់ មានកាមេរ៉ាភ្លោះខាងមុខទំហំ ១៦MP + 8MP និងកាមេរ៉ាក្រោយភ្លោះ 16MP + 24MP ប្រភេទហូតឡើងដូចនឹង OPPO Find X ដែរ។ ហើយវាក៏មានជម្រើសលក្ខណៈសម្បត្តិ និងតម្លៃ ៣ ផ្សេងគ្នារួមមាន 6GB/128GB (តម្លៃប្រហែល $៣៩០), 8GB/256GB (ប្រហែល $៥០០) និងម៉ូដែលមាន RAM 12GB អង្គចងចាំ 512GB តម្លៃប្រហែល ៦៥០ដុល្លារ។ Lenovo នឹងដាក់ឱ្យកុម្ម៉ង់ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំក្រោយ ហើយនឹងមានលក់នៅថ្ងៃទី ២៤៕