Surface Go ថេប្លេតកូនថ្មីដែល Microsoft ទើបដាក់មានតម្លៃត្រឹមប្រមាណ ៥០០ ដុល្លារប៉ុណ្ណោះ

កាលពីពេលថ្មីៗនេះ ​ក្រុមហ៊ុន Microsoft បាន​ចេញ​លក់ Surface Go ដើម្បីផ្គាប់ចិត្តអ្នកប្រើប្រាស់​​ជាមួយនឹងតម្លៃធូសមរម្យត្រឹម ៥៣០ ដុល្លារសម្រាប់ម៉ូឌែលទំហំ ៦៤GB និង ៦៩៨ ដុល្លារ​សម្រាប់​ម៉ូឌែល​ទំហំ ១២៨ GB។

Surface Go ​ពេល​នេះ​មាន​លក់​ជា​ពិសេស​មុន​គេ​នៅ​ហាង Flipkart។ វា​នឹង​មាន​លក់​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ​នេះ​តទៅ​នេះ ដោយ​បច្ចុប្បន្ន​អតិថិជន​អាច​ចាប់ផ្ដើម​កុម្ម៉ង់​បាន ដោយវា​ជា​ថេប្លេត Windows 10 ស៊េរី​ចុងក្រោយ​ ហើយក្រុមហ៊ុន​ផលិត​វា​ឡើង​អម​ជាមួយ​លក្ខណៈ​សម្បត្តិ​មធ្យម ដើម្បី​កម្រិត​តម្លៃ​ធូរ ងាយស្រួល​លុក​ទីផ្សារ​ឥណ្ឌា និង​តម្រូវ​អតិថិជន​ដែល​ត្រូវការ Surface ​តម្លៃ​ទាប។

​Surface Go ​បំពាក់​មក​ជាមួយ CPU ​ប្រភេទ dual-core Intel Pentium Gold 4415Y ​ល្បឿន 1.6GHz ​ជាមួយ​ក្រាហ្វិក Intel HD Graphics 615។ អង្គ​ចងចាំ​មាន​ទំហំ 64GB ​អម​ដោយ​ Ram 4GB ​និង​មាន​ម៉ូដែល 128GB ​អម​ដោយ RAM 8GB ទៀត​ផង។ ទោះជា​យ៉ាងណា ខណៈ​អង្គ​ចងចាំ 128GB ជា​ប្រភេទ SSD Flash Storage ​ចំណែក​ម៉ូដែល 64GB ​ប្រើ​ត្រឹម eMMC ​ដែល​មាន​ល្បឿន​យឺត​ជាង SSD ​បន្តិច។

​ចំពោះ​ប្រព័ន្ធ​តំណភ្ជាប់​នៅ​លើ Surface Go ​នេះ​វិញ មក​ភ្ជាប់​មក​ដូច​ជា 1x USB-C, 1x Surface Connect port, microSDXC card slot និង 3.5mm headphone jack។ អេក្រង់​ថេប្លេត Windows 10 ​ថ្មី​នេះ​មាន​ទំហំ ១០អ៊ីញ 3:2 panel ជាមួយ​កម្រិត resolution នៅ 1800×1200 ​ហើយ​ទ្រទ្រង់ 10-point multi-touch ​និង​ក្រាល​ដោយ​កញ្ចក់​ការពារ Corning Gorilla Glass 3។

Surface Go បាន​បំពាក់​កាមេរ៉ា​ក្រោយ​ទំហំ 8MP ​ហើយ​ខាង​មុខ​ទំហំ 5MP និង​មាន​ប្រព័ន្ធ​ 2W stereo speaker ​អម​ដោយ​បច្ចេកវិទ្យា Dolby Audio Premium ថែមទៀត។ ថេប្លេត​នេះ​ក៏​អាច​ប្រើ​បាន​ជាមួយ​ស្រោម Surface Go Signature Type Cover និង​គាំទ្រ​ប្រើ​ប៊ិច Surface Pen ផង​ដែរ។ សម្រាប់​ស្រោម Type Cover ​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​លក់​ដោយឡែក​ដែល​មាន​តម្លៃ ១៦៥ ដុល្លារ។ យ៉ាងណាមិញ Surface Go ត្រូវបានក្រុមហ៊ុនផលិតផលសម្រាប់តែទីផ្សារប្រទេសឥណ្ឌា តែប៉ុណ្ណោះ៕