ចង់លុបទិន្នន័យពីកុំព្យូទ័រហើយ កុំឲ្យទាញយកមកវិញបាន ត្រូវធ្វើយ៉ាងណា?

ទាក់ទងនឹងសុវត្ថិភាពទិន្នន័យក្នុង Hard Drive ជាបញ្ហាញមួយដែលអ្នកប្រើប្រាស់ជាច្រើនតែងព្រួយបារម្ភ មិនថា

ឯកសារ ឬទិន្នន័យទាំងនោះត្រូវបានលុបចេញពីកុំព្យូទ័រហើយក្ដី វាក៏នៅតែគ្មានសុវត្ថិភាព​ដែល​ប្រសិន​បើ​លោក​អ្នក​មិនដឹងពីវិធីសាស្រ្ដ ដែលនាំឲ្យជនខិលខូចអាចមានឱកាសទាញយកបានវិញដដែល។

ចំណុចនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) បានចេញ​នូវ​សេចក្ដី​ជូនដំណឹងបង្ហាញ​អំពី​ការការពារ​ទិន្នន័យ​ដែល​បាន​លុប​ហើយ​កុំ​ឲ្យ​ទាញយក​មកវិញ​បាន ជាមួយ​កម្មវិធី Encryption BitLocker Drive ដែលជា​កម្ម​វី​ធី​មកជា​មួយ Window 10 Pro ស្រាប់។ កម្មវិធី​នេះ​មាន​លក្ខណៈ​ពិសេស​មួយ​ដែល​អនុញ្ញាតឱ្យ​អ្នក អ៊ិន​គ្រីប​ទិន្នន័យ (Encrypt -ការ​បំប្លែង​ទិន្នន័យ​កុំ​ឲ្យ​អាន​ដោយផ្ទាល់​បាន) នៅលើ​ដ្រា​យ (Hard Dive) របស់​កុំព្យូទ័រ ដើម្បី​ការពារ​កុំឱ្យ​មានការ ចូល​អាន​ទិន្នន័យ​របស់​អ្នក​ដោយ​ពុំមាន​ការអនុញ្ញាត។

កម្មវិធី​នេះ​ក៏​អាចជួយ​ការពារ​ទិន្នន័យ ពេល​មានការ​វាយលុកផ្សេងៗ (Software-attack tool) ឬ​ដោយ​ការ ចម្លង​ទិន្នន័យ​ទៅ​កុំព្យូទ័រ​មួយទៀត។ ខាងក្រោម​នេះ​ជា​ជំហាន នៃ​ការដំឡើង​កម្មវិធី BitLocker ដែល​អ្នក​អាចធ្វើ​ការអនុវត្ត​ដោយ​ខ្លួនឯង។