Nokia 5.4 និង 6300 4G ត្រៀមចេញលក់នៅសហរដ្ឋអាមេរិក

បរទេស៖ បងប្អូនអ្នកកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក និងជាប្រិយមិត្តគាំទ្រផលិតផលទូរស័ព្ទ ​Nokia អាចចាប់ផ្ដើមទិញទូរស័ព្ទ Nokia ម៉ូដែល 5.4 ចាប់ពីថ្ងៃទី 1 ខែមីនាតទៅ ដោយក្នុងនោះ ទូរស័ព្ទម៉ូដែលនេះបានបង្ហាញខ្លួនក្នុងទំព័រទិញទំនិញអនឡាញ Polar Night និង Dusk។

នៅក្នុងគេហទំព័រលក់ទំនិញអនឡាញនោះបានបង្ហាញថា ទូរស័ព្ទ Nokia 5.4 មានតម្លៃចាប់ពី 250 ដុល្លារឡើងទៅ សម្រាប់ម៉ូដែលដែលមាន RAM ទំហំ 4GB និងអង្គចងចាំក្នុងម៉ាស៊ីន 128GB។ លក្ខណសម្បត្តិសង្ខេបពីទូរស័ព្ទ Nokia 5.4 នេះមានដូចជា ការប្រើបន្ទះឈីប Snapdragon 662 អេក្រង់ទំហំ 6.39 អ៊ីង កញ្ចក់ LCD កាមេរ៉ាក្រោយមានចំនួន 4 គ្រាប់ដូចជា 48 មេហ្គាភិចសែល សម្រាប់អេក្រង់ចម្បង 5 មេហ្គាភិចសែលសម្រាប់កាមេរ៉ា ultrawide និងកាមេរ៉ាជំនួយពីរគ្រាប់ទៀត។ លើសពីនេះ ថ្មមានថាមពល 4000mAh សាកថ្មកម្លាំង 10W។

មួយវិញទៀត ទូរស័ព្ទម៉ូដែល Nokia 6300 4G វិញ មានលក្ខណៈទំនើប តែរក្សារូបរាងដើម ដោយដំណើរការលើប្រព័ន្ធប្រតិបត្តិការ KaiOS មានតំឡើងកម្មវិធី Facebook និង Whatsapp រួចជាស្រេចក្នុងម៉ាស៊ីន។ ទូរស័ព្ទម៉ូដែលក៏អាចដើរតួជាឧបករណ៍ចែកចាយអ៊ិនធើណែត 4G hotspot ផងដែរ។ Nokia 6300 4G នឹងចាប់ផ្ដើមដឹកជញ្ជូនលក់នៅសប្ដាហ៍ក្រោយ ដោយមានតម្លៃប្រហែលជា 60 ដុល្លារអាមេរិក។ ក្នុងនោះ អ្នកទិញអាចជ្រើសរើសទិញពណ៌មួយក្នុងចំណោមពណ៌ប្រផេះ បៃតង និងស៕

ប្រភព៖ GSM Arena