Cellcard គ្រោងដាក់ដំណើរការសេវា eSIM ដើម្បីផ្ដល់ដំណោះស្រាយជូនភ្ញៀវទេសចរជនជាតិចិន

រាជធានី​ភ្នំពេញ៖ ព្រឹក​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន Cellcard បានបង្ហាញ​ពី​គម្រោង​ដាក់​ឲ្យ​ដំណើរការ​សេវា eSIM ជាមួយ​ដៃគូ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន China-ASEAN Information Harbor Co., Ltd. (CAIH)។

ក្រុមហ៊ុន​បញ្ជាក់ថា សេវា eSIM នឹង​ក្លាយជា​កម្មវិធី​ទូរស័ព្ទ​ជា​ដំណោះស្រាយ​ជូន​ភ្ញៀវទេសចរ​ជនជាតិ​ចិន ក្នុង​ការតភ្ជាប់​សេវា​ដោយ​ពុំ​ចាំបាច់​ប្រើ​ស៊ីម​កាត​ជាមួយ​បច្ចេកវិទ្យា 4G LTE ដែល​ទទួលបាន​ពានរង្វាន់​របស់ Cellcard ។

បច្ចេកវិទ្យា​ដ៏​ថ្មី​សន្លាង​នេះ គឺជា​ផលិតផល​មួយ ក្នុងចំណោម​ផ​លិ​ផល ជំនា​ន់ទី ៥ ជាច្រើន​ទៀត ដែល​ក្រុមហ៊ុន Cellcard កំពុង​ត្រៀម​ជាស្រេច​សម្រាប់​បច្ចេកវិទ្យា 5G។

លោក អៀន វ៉ា​ត់​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard បាន​និយាយថា៖ សេវា eSIM ដំបូងបង្អស់​នេះ គឺជា​ការបោះ​ជំហាន​ដ៏​ល្អ​មួយ នៅក្នុង​គម្រោង​របស់​ក្រុមហ៊ុន Cellcard សម្រាប់​សេដ្ឋកិច្ច​ឌីជីថល នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បន្ថែមថា៖ «អតិថិជន​របស់​យើង​នឹងមាន​ឱកាស​ទទួលយក សេវា​ជាច្រើន ដែល​នឹង​ផ្តល់ជូន​ពួកគេ​នូវ content និង​បទពិសោធន៍​ថ្មី ជាមួយនឹង​ភាព កាន់តែ​ងាយស្រួល»។ «eSIM គឺជា​សេវា​មួយ​ក្នុងចំណោម សេវា​ជំនា​ន់ទី ៥ ជាច្រើន​ទៀត ដែល​នឹង​អាច​ដំណើរការ លើ​បច្ចេកវិទ្យា 4G LTE ដែលមាន​ស្រាប់​របស់​យើង។ ដូចដែល​យើង​នាំយក ការសាកល្បង​បច្ចេកវិទ្យា 5G ហើយ​បន្ទាប់មក​បច្ចេកវិទ្យា 5G ហើយ​សេវា​ទាំងនេះ នឹង​ពង្រីក​សក្តានុពល ល្បឿន និង ភាពបត់បែន បាន​យ៉ាង​រហ័ស ក្នុងការ​ទំនាក់ទំនង និង ដំណើរការ​លើ​ម៉ាស៊ីន ឧបករណ៍ និង​ប្រព័ន្ធ​ផ្សេង»។

លោក វ៉ា​ត់​សុន ក៏បាន​បន្ថែមទៀតថា៖ «ទេសចរ​ជនជាតិ​ចិន គឺជា​អតិថិជន​ដ៏​សំខាន់ ដែល​កំពុងមាន ការកើនឡើង​ជា​លំដាប់ សម្រាប់​ប្រទេស​កម្ពុជា ដែល​ពួកយើង ត្រូវការ​ប​ន្សុំ​ខ្លួន និង​អភិវឌ្ឍ​យុទ្ធសាស្ត្រ លើ​វិស័យ​ព័ត៌មាន​ន​វិទ្យា​របស់​យើង។ ពូក​យើង​ត្រូវការ ការយល់ដឹង​ពី​តម្រូវការ និង​អាកប្បកិរិយា របស់​ពួកគេ ហើយ​អាច​ឈរ​នៅ គ្រប់​ទម្រង់​បណ្តាញ ទំនាក់ទំនង របស់​ពួកគេ»។ «សេវា eSIM នេះ​នឹង​អនុញ្ញាត​ឲ្យ​យើង​ស្វែងយល់ កាន់តែ​ប្រសើរ​ជាង​មុន លើ​ផ្នែក​មួយ​នេះ និង អាចបង្កើត​សេវា នាពេល​អនាគត​របស់​យើង ដើម្បី​ផ្តល់ជូន​ភ្ញៀវទេសចរ​ចិន ដែល​កំពុងមាន​ការកើនឡើង ក៏ដូចជា​ប្រជាជន​កម្ពុជា»៕