ASUS បង្កើតព្រឹត្តិការណ៍ ROG LAN PARTY ប្រកួតហ្គេមដាច់យប់របស់ក្រុម ROG លើកដំបូងបង្អស់នៅកម្ពុជា

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី ២២- ២៣ ខែធ្នូ ឆ្នាំ ២០១៨ ក្រុម ​ROG ដែល​ឈរ​ក្រោម​ស្លាក​យីហោ ​ASUS បានរៀបចំ​កម្មវិធី ​LAN PARTY ដែលជា​ការលេង​ហ្គេម និង​ប្រកួត​ហ្គេម​ដាច់​យប់​នៅ TK BattleGround ដាច់យប់ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹកវិញ។

ក្នុងព្រឹត្តិការណ៍នោះ​មានការ​ប្រកួត​ហ្គេម​ចំនួន ៣ រួមមាន៖ PUBG, CS:Go, និង DOTA2 ដែល​ហ្គេម​ទាំងនេះ​សុទ្ធសឹង​ជា​ហ្គេម​ល្បី និង​កំពុង​ពេញនិយម​ខ្លាំង​សម្រាប់​អ្នកលេង​ហ្គេម​ទាំងឡាយ។ លើសពីនេះទៅទៀត ក្រុមហ៊ុន​ ROG ប្រចាំ​ប្រទេស​កម្ពុជា​បាន​ត្រៀម​ទឹកប្រាក់​សរុប​ចំនួន ១,២០០ ដុល្លា​សម្រាប់​អ្នកឈ្នះ និង​មាន​កាដូស្អាតៗជាច្រើន​ទៀត។

មិនតែប៉ុណ្ណោះ​យើង​ឃើញ​មាន​វត្តមាន​របស់​ Youtuber ល្បីៗមួយចំនួន​បាន​ចូលរួម​ដើម្បី​លេង​ហ្គេម និង​ចួ​ល​រួម​សប្បាយ​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​ដូចជា​BroKH, Sdach Game, Raven Blaze, Rean Thort (ពួ​ជ្រួញ) និង​តារាក​ត្តិ​យស​ជាច្រើនរូប​ទៀត ដែល​ទាំងនេះ​បញ្ជាក់ថា​វិស័យ​កី​ឡាអេ​ឡិច​ត្រូ​និ​ច​កម្ពុជា​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​ជាច្រើន​ពី​សំណាក់​អតិថិជន ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល។

គួរបញ្ជាក់​ផងដែរ​ថា​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​ប្រទេស​កម្ពុជា​បង្កើត​នូវ​ព្រឹត្តិការណ៍​លេង​ហ្គេម​ដាច់​យប់​នេះ (ROG LAN PARTY)។ តាម​ប្រសាសន៍​របស់លោក Jeremy PENG ដែលជា​អ្នកគ្រប់គ្រង​ROG Component ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា លោក​ពិត​ជាមាន​សេចក្តី​រីករាយ​យ៉ាង​ក្រៃលែង​ដែល​ប្រទេស​កម្ពុជា​នេះ​មាន​ទីផ្សារ​ដែលមាន​សក្តា​នុព​ល និង​មានការ​គាំទ្រ​ជាច្រើន​ទៅលើ​ផលិតផល​ROGកន្លងមក។

លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការដឹង​នាំ​ក្រុម ដើម្បី​បំពេញ​តំរូវការ​ប្រទេស​កម្ពុជា​នេះ​ឲ្យមាន​ការអភិវឌ្ឍ​លើ​វិស័យ​កី​ឡាអេ​ឡិច​ត្រូ​និ​ចនេះ​ឲ្យមាន​ភាពជឿនលឿន និង​ដើរ​ទាន់​ទីផ្សារ​ពិភពលោក​ខាងក្រៅ​ដោយ​នាំចូល​នូវ​ផលិតផល​ដែលមាន​គុណភាពល្អៗ រួមទាំង​បច្ចេកវិទ្យា​ទំនើប​ដែលមាន​តម្លៃ​សមរម្យ​ផងដែរ៕