មិត្តហ្វូនដាក់ឲ្យដំណើរការ eSIM ប្រើប្រាស់ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ Metfone Night Race 2018

ភ្នំពេញ៖ នៅ​ថ្ងៃទី22 ខែធ្នូ ឆ្នាំ2018 ថ្មីៗនេះ​នៅឯ​ព្រឹត្តិការណ៍ Metfone Night Race មិត្ត​ហ្វូ​ន​បា​នស​ម្ផោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ eSIM ជា​ផ្លូវការ​នឹង​លើកដំបូង​គេ​បង្អស់​នៅ​កម្ពុជា។ អតិថិជន​ជាច្រើន​រយ​នាក់​បាន​ទ​ទូល​យក​ និង​ចុះឈ្មោះ​ប្រើប្រាស់ Metfone eSIM នៅឯ​ស្តង់​តាំង​បង្ហាញ​របស់​មិត្ត​ហ្វូ​ន។

កញ្ញា ជា សុគន្ធ គឺជា​អតិថិជន​មួយ​ក្នុងចំណោម​អតិថិជន​ជាច្រើន​នាក់​ដែល​បាន​ចុះឈ្មោះ​និង​ទទួលបាន Metfone eSIM មុនដំបូង​គេ​បង្អស់​បាន​និយាយថា៖ “ខ្ញុំ​កំពុង​ប្រើ iPhone XS Max ប៉ុន្តែ​ដាក់​ស៊ីម​តែមួយ វា​អត់​សូវ​ងាយស្រួល​ទេ។ ប៉ុន្តែ​ឥឡូវនេះ វា​អាច​ដោះស្រាយបាន​ហើយ។ សូម​អរគុណ​មិត្ត​ហ្វូ​ន​ដែល​បានផ្តល់​នៅ​សេវាកម្ម Metfone eSIM នេះ។ ខ្ញុំ​ក៏​រីករាយ​ផងដែរ​ដែល​បាន​ក្លាយជា​អតិថិជន​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ។

«មាន​ប្រ​ត្តិ​ប​ត្តិ​ករ​ជាច្រើន​ដែល​បានប្រកាស​អំពី​ដំណើរការ eSIM នៅ​កម្ពុជា, ប៉ុន្តែ​មានតែ​មិត្ត​ហ្វូ​ន​ប៉ុណ្ណោះ​ដែល​បាន​ផ្តល់ជូន​នៅ​សេវាកម្ម eSIM យ៉ាងពិត​ប្រាកដ​ទៅកាន់​អតិថិជន​ចាប់ពីពេលនេះ​តទៅ។ យើង​រក្សា​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ដំណើរការ eSIM នៅ​ចុងឆ្នាំ 2018 ដូចដែល​បាន​សន្យា» តំណាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ថ្លែង​ក្នុង​ការដាក់​បង្ហាញ eSIM។ «ចាប់ពី​ពេល​ឥឡូវនេះ​អតិថិជន​ទាំងអស់​អាច​ស្វែងរក​និង​ចុះឈ្មោះ​ប្រើប្រាស់ Metfone eSIM បាន​ហើយ​នៅតាម Metfone Showroom ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​នៅ​ដើមឆ្នាំ2019 អតិថិជន​ទាំងអស់​នឹង​អាច​ស្វែងរក eSIM បាន​នៅ​គ្រប់ Metfone showroom ទូទាំងប្រទេស​កម្ពុជា» លោក​បាន​បន្ថែម។

អតិថិជន​Metfone eSIM ដំបូង​គេ​បង្អស់​នៅក្នុង​វិ​ដេ​អូ​ផ្សាយ​ផ្ទា​ល់ពី Vlogger Dimong

ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានរៀបចំ​នៅ​ព្រឹត្តិការណ៍ Metfone Night Race 2018 នៅឯ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​យុវវ័យ​ប្រមាណ ២៥០០០នាក់។ អម​នៅតាម​វិថី​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ទាំងមូល​ត្រូវបាន​រៀបចំ​តុបតែង​ដោយ​ភ្លើង​ចម្រុះ​ពណ៍​យ៉ាង​ស្រស់ស្អាត ព្រមទាំង​ពោរពេញ​ទៅដោយ​អ្នកចូលរួម​កម្សាន្ត​ជាច្រើន​ម៉ឺន​នាក់ ដោយម្នាក់ៗត្រូវបាន​រៀបចំ​តុបតែង​ខ្លួនប្លែកៗបែប​យុវវ័យ​ដែល​រួមមាន អាវយឺត ដង​ពន្លឺ វ៉ែនតា​ពន្លឺ បូរ​ពន្លឺ កង​ពន្លឺ​ពាក់​ក អម​ជាមួយនឹង​ការប្រគំ​តន្ត្រី​ដែលមាន​ការចូលរួម​ពី​កំពូល​តារាល្បីៗជាច្រើន​ដូចជា លោក​ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ពេជ្រ សោភា សុខ ស្រី​នាង ព្រមទាំង DJ Maily DJ HuyDX និង​តារាល្បីៗជាច្រើនរូប​ទៀត។

អ្នកចូលរួម​កម្សាន្ត​ទាំងអស់​បាន​ចែករំលែក​នូវ​ភាពសប្បាយ​រីករាយ​នៅតាម​តំបន់​តុបតែង​ជាច្រើន​ដូចជា តំបន់​ដើមឈើ​ចម្រុះ​ពណ៍ តំបន់​សសរ៧ព​ណ័ តំបន់​ប៉េងប៉ោង​ចម្រុះ​ពណ៍ តំបន់​ឥ​ន្ធ​នូ៧ពណ៍ និង​តំបន់​បាញ់​ពពុះ​សាប៊ូ​ដែល​កាន់តែ​ប្លែក​ចំពោះ​អ្នកចូលរួម​ទាំង​អស់ទ​ទួល​យក​នូវ​ភាពសប្បាយ​រីករាយ​នៅក្នុង​រាត្រី​នោះ។ ការរត់​ប្រណាំង​នេះ​គឺ​មិនត្រូវ​បានបញ្ចប់​នោះទេ​អ្នកចូលរួម​ទាំងអស់​នឹង​រត់​ទៅដល់​បន្ទាត់​ទី រីករាយ​រាំ​សប្បាយ​ជាមួយនឹង​ការសំដែង​ដោយ​តារាចំរៀងល្បីៗប្រចាំ​ប្រទេស​កម្ពុជា និង​ឌី​ជេ​លំដាប់​អន្តរជាតិ​ដែល​បាន​លេងភ្លេង EDM រង់ចាំ​ស្វាគមន៍​នៅមុខ​ឆាក​ដ៏​ធំ​អស្ចារ្យ​ផងដែរ។

មិត្ត​ហ្វូ​ន​បាន​បញ្ជាក់ថា ការរៀបចំ​ព្រឹ​តិ្ត​ការណ៍ Metfone Night Race នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​ខួប​គម្រប់ ១0 ឆ្នាំ​របស់ខ្លួន​ដែលមាន​វត្តមាន​នៅក្នុង​ទីផ្សារ​ទូរគមនាគមន៍​នៅ​កម្ពុជា៕